Related Articles
បង្ក្រាបទីតាំងផ្ទះសំណាក់ និងម៉ាស្សាបង្កប់ការចែកចាយគ្រឿងញៀន ចាប់ខ្លួនមនុស្ស ១៣នាក់ នៅខេត្តស្វាយរៀង
(ស្វាយរៀង) ៖ កម្លាំងនគរបាលខេត្តស្វាយរៀង បានបង្ក្រាបទីតាំងផ្ទះសំណាក់ និងម៉ាស្សាខារ៉ាអូខេយីហោ OMG massage ដែលបង្កប់ការប្រើប្រាស់ចែកចាយគ្រឿងញៀន នៅក្រុងបាវិត ដោយចាប់ខ្លួនជនជាតិវៀតណាម ១៣នាក់ និងគ្រឿងញៀនមួយចំនួនធំ ។ ប្រតិបត្តិការនេះ បានធ្វើឡើង ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ដូរ៉ា អង្គប្រទាន និងកញ្ញា ពៅ ទេវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ។ លោកឧត្តមសេនីយ៍ត្រី កែវ សុថា បានឱ្យដឹងថា កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចហាងខារ៉ាអូខេយីហោ KTV […]
ខ្យល់កន្ត្រាក់ បង្កឱ្យរលំអគាររោងចក្រ ចំនួន ២ធំៗបានរលំ បណ្ដាលឱ្យកម្មករសំណង់ ៧នាក់ រងរបួសធ្ងន់ស្រាល និងខូចខាតរថយន្ត ៦គ្រឿង
(ស្វាយរៀង) ៖ ភ្លៀងមួយមេធំ លាយឡំខ្យល់កន្ត្រាក់ បង្កឱ្យរលំអគាររោងចក្រ ចំនួន ០២ខ្នងរាបដល់ដី បណ្តាលឱ្យកម្មករសំណង់ ០៤ នាក់ រងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តស្វាយរៀង និង ០៣ នាក់ផ្សេងទៀត រងរបួសស្រាល បញ្ជូនទៅមន្ទីរពេទ្យបង្អែកជីភូ ដើម្បីព្យាបាល ។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៧ ៖ ៣០ នាទីយប់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។ បើតាមអាជ្ញាធរស្រុកចន្ទ្រា បានឱ្យដឹងថា មានភ្លៀងមួយមេធំ លាយឡំខ្យល់កន្ត្រាក់យ៉ាងខ្លាំង បណ្តាលឱ្យគ្រោងដែកសាងសង់អាគាររោងចក្រ ០២ ខ្នង (ទទឹង ៨១ម៉ែត្រ បណ្ដោយ ១៦២ម៉ែត្រ) កំពុងតែសាងសង់ថ្មី ដួលរលំខូចខាតទាំងស្រុង ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេងបាវិត ដែលមានកម្មករសំណង់នៅទីនោះរងរបួស ចំនួន ០៧ នាក់ ក្នុងនោះរបួសធ្ងន់ ០៤ នាក់ […]
ទីតាំងផលិតបារីខុសច្បាប់មួយកន្លែង កំពុងតែបើកដំណើរការដោយគ្មានរំខានទៅដល់អាជ្ញាធរបន្តិចសោះឡើយ ខណៈទីតាំងផលិតបារី សង្ស័យគ្មានច្បាប់ការអនុញ្ញាតិ
(ខេត្តកណ្ដាល) ៖ ទីតាំងផលិតបារី ខុសច្បាប់មួយកន្លែងនេះ តាមប្រភពប្រជាពលរដ្ឋបានរាយការណ៍មកថា ជារបស់ជនជាតិចិន កំពុងតែ បើកដំណើរការដោយគ្មានរំខានទៅដល់អាជ្ញាធរបន្តិចសោះឡើយទីតាំងផលិតបារី សង្ស័យគ្មានច្បាប់ការអនុញ្ញាតិឱ្យប្រកបអាជីវកម្ម ។ បើតាមការលើកឡើងពីប្រជាពលរដ្ឋ ទីតំាងផលិតបារី សង្ស័យគ្មានច្បាប់អនុញ្ញាតិ របស់ជនជាតិចិន ដែលមានផលប៉ះពាល់យ៉ាងខ្លាំងដល់ សុខភាពប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ជាពិសេសនោះ នាំចេញទៅក្រៅប្រទេស ។ សំណូមពរពីបងប្អូនប្រជាពលរដ្ឋ សូមអាជ្ញាធរពាក់ព័ន្ធ ជួយត្រួតពិនិត្យមើលរោងចក្រមួយកន្លែងផងទាន🙏🙏🙏 រោងចក្រផលិតបារីសង្ស័យខុសច្បាប់មួយកន្លែង នេះស្ថិតនៅ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ អង្គភាពយើងខ្ញុំរង់ចាំទទួលការបកស្រាយរាល់ម៉ោងធ្វើការ ៕