Related Articles
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្ដិការណ៍ ពិធីបុណ្យរំឭកគុណអង្គរ នៅខេត្ដសៀមរាប
(សៀមរាប) ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ក្នុងពិធីបើកព្រឹត្តិការណ៍រំឭកគុណអង្គរលើកទី៣ ដើម្បីរំឭកនឹកគុណដល់ព្រលឹងបុព្វការីជន និងដើម្បីអរគុណដល់សន្ដិភាព ជាពិសេសអបអរសាទរ រមណីយដ្ឋានអង្គរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅខាងមុខប្រាសាទអង្គរវត្ដ។ នៅក្នុងពិធីដ៏មហានក្ខឬក្សនោះ ក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា, លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកជំទាវជាភរិយាឥស្សរជនជាន់ខ្ពស់នៃកម្ពុជា ព្រមជាមួយអ្នកមុខអ្នកការ ជាច្រើនរូបទៀត ។ មានប្រសាសន៍ក្នុងពិធីដ៏អធិកអធមនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានលើកទ្បើងថា ការរៀបចំពិធីរំឭកគុណនេះ គឺជាការបង្ហាញនូវអរិយធម៌ វប្បធម៌ និងប្រវត្ដិសាស្ដ្រដ៏សែនយូរលង់ របស់ជាតិសាសនាដែលមានវ័យចំណាស់មួយនេះ ប្រកបដោយមោទនភាពជាតិខ្មែរ ។ មួយវិញទៀត ពិធីនេះក៏បានចូលរួមចំណែកផ្សព្វផ្សាយនូវសក្ដានុពលវប្បធម៌ និងទេសចរណ៍ របស់កម្ពុជា ដល់អ្នកទេសចរជាតិ និងអន្តរជាតិ […]
ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីកាន់ដាវកែច្នៃខុសច្បាប់ និងប្រើប្រាស់គ្រឿងញៀន នៅខេត្តស្វាយរៀង
(ស្វាយរៀង) ៖ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ២០ ៖ ៣០ នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រះពន្លា នៃអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ បានធ្វើការល្បាតចល័តមកដល់ចំណុចខាងលិចវត្តព្រះពន្លា បានប្រទះឃើញក្មេងទំនើងជិះម៉ូតូ ១គ្រឿង ជិះឌុបគ្នា ២នាក់ បើកបរក្នុងល្បឿនលឿន ដោយមានការសង្ស័យ សមត្ថកិច្ចបានធ្វើការដេញតាមឃាត់ខ្លួនធ្វើការសាកសួរ ពិនិត្យឆែកឆេរ និងធ្វើតេស្តរកសារធាតុញៀន ។ ជនសង្ស័យទាំង ៣នាក់ រួមមាន៖ ទី១ ឈ្មោះ ម.ធ.ស ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិអង្គក្តួច ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ (ឃុំខ្លួន) ទី២ ឈ្មោះ រ.ស.ជ ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិព្រះពន្លា ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ (ឃុំខ្លួន) និងទី៣ ឈ្មោះ ជ.វ.ស ភេទប្រុស (គេចខ្លួន) សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ។ ជាលទ្ធផល រកឃើញមានដាវ […]
រកឃើញបង្គាចាក់សារធាតុចាហួយ ចំនួន ១៦០គីឡូក្រាម នៅរាជធានីភ្នំពេញ
(ភ្នំពេញ) ៖ មន្ត្រី ក.ប.ប. រកឃើញបង្គាមានចាក់សារធាតុចាហួយ ចំនួន ១៦០ គីឡូក្រាម ហើយត្រូវបានមន្ត្រីដកហូត និងយកទៅបំផ្លាញចោល ។ នេះបើយោងតាមអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានបង្ហោះនាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ នេះ ។ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ មន្ត្រីស៊ើបអង្កេត/អធិការកិច្ចម្ហូបអាហារនៃសាខា ក.ប.ប. រាជធានីភ្នំពេញ បានដឹកនាំកម្លាំងមន្ត្រីជំនាញ និងមានការចូលរួមសហការពីអាជ្ញាធរដែនដីក្នុងខណ្ឌច្បារអំពៅ បានចុះត្រួតពិនិត្យទីតាំងស្តុកទុក និងចែកចាយ ផលិតផលគ្រឿងសមុទ្រ មាន់ខ្មៅបង្កក ព្រុយត្រីសាលម៉ុន ។ល។ ករណីខាងលើនេះដែរ មានចំនួន ០១ ទីតាំង ដែលយកមករក្សាទុកក្នុងទូរបង្កក សម្រាប់ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ និងចុងភៅការជាដើម ។ យោងតាមលទ្ធផលទទួលបានពីមន្ត្រីជំនាញ៖ បានបញ្ជូនគំរូសំណាកមួយចំនួនទៅមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីវិភាគពីកម្រិតហានិភ័យ នៃផលិតផលទាំងនោះ ។ ជាក់ស្តែងបានរកឃើញ «បង្គាស្រស់» មានចាក់សារធាតុចាហួយ ចំនួន ០៤ កេស ស្មើនឹង […]