Related Articles
អភិបាលខេត្តកំពង់ធំ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពទឹកតាមដងស្ទឹងសែន
អភិបាលខេត្តកំពង់ធំ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពទឹកតាមដងស្ទឹងសែ ដែលកំពុងហក់ឡើងខ្លាំង ដើម្បីត្រៀមលក្ខណៈជួយបងប្អូនប្រជាពលរដ្ឋនៅតាមដងស្ទឹងសែន (កំពង់ធំ): នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពទឹកតាមដងស្ទឹងសែន ដែលកំពុងហក់ឡើងខ្លាំង ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន ដើម្បីត្រៀមលក្ខណៈជួយបងប្អូនប្រជាពលរដ្ឋតាមដងស្ទឹងសែន នៅពេលជួបហានិភ័យ ឱ្យបានទាន់ពេលវេលា ។ នៅក្នុងឱកាសនោះដែរ ឯកឧត្តម ងួន រតនៈ ថ្លែងថា ថ្មីៗនេះទឹកនៅតាមដងស្ទឹងសែនគឺមានការហក់ឡើងខ្ពស់ រហូតដល់មានការប្រកាសអាសន្ន ដែលបានធ្វើឲ្យប៉ះពាល់ផលដំណាំហេដ្ឋារចនាសម្ព័ន្ធ និងផ្ទះសម្បែងមួយចំនួនរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសដំណាំស្រូវជាច្រើនហិចតា។ ប្រសាសន៍ចុងក្រោយ ឯកឧត្តម អភិបាលខេត្តកំពង់ធំ ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយ័ត្នខ្ពស់ នៃការហក់ឡើងទឹកជំនន់នៅពេលនេះ ជាពិសេស ត្រូវមើលថែក្មេងៗឲ្យបានល្អ ដើម្បីចៀសផុតពីការលង់ទឹក ឆ្លងចរន្តអគ្គិសនី ក៏ដូចជាការការពារពីសត្វអសិរពិសនានាខាំឬទិច ព្រមទាំងជំរុញឲ្យអាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ បន្តតាមដាននូវស្ថានភាពទឹកជំនន់បន្តទៀត ដើម្បីងាយស្រួលក្នុងការត្រៀមខ្លួនចុះជួយបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
ផ្ដើមចេញពីស្រវឹង ធ្វើឲ្យបុរសជាប្ដីទាញពូថៅកាប់ប្រពន្ធចំក្បាលស្លាបភ្លាមៗនៅនឹងកន្លែង
ផ្ដើមចេញពីស្រវឹង ធ្វើឲ្យបុរសជាប្ដីទាញពូថៅកាប់ប្រពន្ធចំក្បាលស្លាបភ្លាមៗនៅនឹងកន្លែង ព្រះវិហារ៖ ដោយសារស្រវឹងស្រា បង្កើតបានជាជម្លោះរហូតបុរសម្នាក់បានទាញពូថៅកាប់ប្រពន្ធចំក្បាលចំនួន ៣ពូថៅ បណ្តាលឱ្យស្លាប់ភ្លាមៗ ហើយបានយកសាំងចាក់ដុតខ្លួនឯងរងរបួស។ ហេតុការណ៍នេះកើតឡើងនៅភូមិស្រម៉ូវ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារខេត្តព្រះវិហារ នៅថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០២៣នេះ។ មន្ត្រីនគរបាលបានឱ្យដឹងថា ជនសង្ស័យជាប្តីឈ្មោះ ធី វ៉ូង អាយុ៤៤ឆ្នាំ រស់ភូមិសង្កាត់ខាងលើ។ ចំណែកស្ត្រីជាប្រពន្ធឈ្មោះ ស្រី វឿន អាយុ៤៣ឆ្នាំរស់នៅជាមួយគ្នា។ ប្រជាពលរដ្ឋនៅក្បែនោះបានឱ្យដឹងថា កន្លងមកក្នុងគ្រួសារមួយនេះ ធ្លាប់មានរឿងរ៉ាវផ្ទុះកំហឹងឈ្លោះប្រកែកគ្នាជាញឹកញយ ព្រោះតែពួកគេផឹកស្រាស្រវឹង។ក្នុងនោះ ខាងប្រពន្ធក៏ធ្លាប់កាប់ប្តីឱ្យរងរបួសម្តងដែរ។ តែពេល នេះពួកគេស្រវឹងបានឈ្លោះប្រកែកគ្នាទៀត ត្រូវប្តីទាញពូថៅកាប់លើប្រពន្ធចំនួន៣ពួថៅចំក្បាលចំក្បាល បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ ក្រោយពីសម្លាប់ប្រពន្ធរួច ជនសង្ស័យបានយកសាំងមកចាក់ដុតខ្លួនឯងបណ្តាលឲ្យរងរបួស ហើយក៏រត់ចូលរថយន្តកំពុងបើក តែអ្នកបើកបររថយន្តបានចាប់ហ្វ្រាំងឈប់ទាន់។ បន្ទាប់ពីហេតុការណ៍កើតឡើងសមត្ថកិច្ចបាននាំជនដៃដល់ទៅព្យាបាលនៅមន្ទីរពេទ្យ ដើម្បីបន្ត និតីវិធីពេលក្រោយ៕
#ល្បែងមាន់ជល់អនឡាញកំពុងតែរីកដូចផ្សិតនៅក្នុងក្រុងនៅខេត្តសៀមរាប។
សៀមរាប ៖ ក្រោយរាជរដ្ឋាភិបាលដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់លុបបំបាត់រាល់ល្បែងស៊ីសងគ្រប់ប្រភេទពិសេសល្បែងតាមប្រព័ន្ធអនឡាញនៅទូទាំងប្រទេសកន្លងមកនោះ ងាកមកមើលខេត្តសៀមរាបវិញ ពិសេសក្នុងក្រុងសៀមរាប តែម្តង គឺកំពុងដំណើរការលេងភ្នាល់រាល់ថ្ងៃតាមទីតាំងជាច្រើននៅលើអាយផេត និងឡែបថបតូចៗ ផ្ទុយពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ។ យោងអនុសាសន៍របស់សម្តេច នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់បទបញ្ជា ឱ្យលោកអភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុង ត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស។ មិនបាត់នោះទេ កំពុងតែរីកដដុះដាលខ្លាំងណាស់ក្នុង ក្រុងសៀមរាបខេត្តសៀមរាបនូវវង់ល្បែងស៊ីសង ដូចជាឡូតូអនឡាញ និងជល់មាន់អនឡាញ ដែលដើមឡើយដាក់បញ្ចាំងភ្នាល់តាមទូរទស្សន៍ធំៗ ខណៈពេលនេះលេចចេញល្បែងភ្នាល់ទាំងនេះលើអាយផេត និងឡែបថបតូចៗទៅវិញ ។ ជាក់ស្ដែងនារសៀលថ្ងៃទី២៣ខែមករា ឆ្នាំ២០២៣នេះ ក្រុមការងារសារព័ត៌មានSPH.hotnewsបានចុះផ្តិតយករូបភាពជាក់ស្ដែង ចំពោះទីតាំងកំពុងតែដំណើរការ ស្រែកហូរកញ្ជ្រៀវ សប្បាយក្នុងការលេងល្បែងភ្នាល់ដាក់ប្រាក់ទាំងនេះ ស្ថិតនៅ ភូមិត្រពាំងសេះ សង្កាត់គោកចក។ ប៉ុន្តែអ្វីដែលចម្លែកបំផុត សំឡេងហូរកញ្ជ្រៀវសើចក្អាកក្អាយ ចេញពីទីតាំងល្បែងស៊ីសងភ្នាល់ដាក់ប្រាក់ទាំងនេះ មិនបានរំខានដល់ត្រចៀករបស់អាជ្ញាធរមូលដ្ឋាននោះឡើយ។ បញ្ហាទាំងនេះ វាពិតណាស់និងបង្កអសន្តិសុខក្នុងសង្គម អំពើហិ.ង្សាក្នុងគ្រួសារ ចោរកម្ម ដោយពលរដ្ឋមើលឃើញថា អាជ្ញាធរមិនបានយកចិត្តទុកដាក់ទប់ស្កាត់តាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពដែលរាជរដ្ឋាភិបាលដាក់ចេញឲ្យអនុវត្តនោះទេ ។ ពលរដ្ឋក្នុងក្រុងសៀមរាបជាពិសេសប្រជាពលរដ្ឋក្នុងសង្កាត់គោកចក ស្នើសុំលោក […]