Related Articles
ប្រជាពលរដ្ឋប្រទះឃើញរថយន្ត ១គ្រឿង ធ្លាក់ក្នុងទឹកមិនដឹងជាប៉ុន្មានថ្ងៃមកហើយ
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីរវេលាម៉ោង ១២ ៖ ៤៥ នាទីរសៀល ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅចំណុចស្ពានត្រពាំងប្រីយ៍ ខាងលិចភូមិថ្លុកក្រាច ភូមិថ្លុកត្រាច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ តាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឱ្យដឹងថា រថយន្តធ្លាក់ក្នុងទឹកនោះមានជាប់មនុស្សម្នាក់នៅក្នុងរថយន្ត (ស្លាប់) ។ សពជនរងគ្រោះមានឈ្មោះ កុយ សោភ័ណ្ឌ ភេទប្រុស អាយុ ៦៤ ឆ្នាំ រស់នៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបបានលុង ខេត្តរតនៈគីរី ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងតែទំនាក់ទំនងទៅសាច់ញាតិ ដើម្បីមកទទួលយកសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕
សូមប្រយ័ត្ន! សមត្ថកិច្ច ចាប់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធនឹងការអូសទាញ ប្រមូលទិញគណនីធនាគារ ABA ពីប្រជាពលរដ្ឋ ដើម្បីលក់បន្តឱ្យបក្សពួក
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ប្រកាសឱ្យដឹងថា ក្រោយពីបានទទួលបណ្តឹងពីជនរងគ្រោះពាក់ព័ន្ធនឹងជនមិនស្គាល់អត្តសញ្ញាណ លួចប្រើប្រាស់Telegram ធ្វើការឆបោកប្រាក់ដោយប្រើមធ្យោបាយតាមរយៈការផ្ទេរប្រាក់ចូលគណនី ABA។ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដោយមានការឯកភាពពី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ងួន ស្រីនាត ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ពាក់ព័ន្ធនឹងការអូសទាញ ប្រមូលទិញគណនីធនាគារ (ABA) ពីប្រជាពលរដ្ឋ ដើម្បីលក់បន្តអោយបក្សពួក។ បច្ចុប្បន្នជនសង្ស័យខាងលើ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់។ នាយកដ្ឋានសូមបន្តក្រើនរំលឹកសាធារណជនទាំងអស់ថា ការប្រមូលទិញ ឬលក់គណនីកាត ATM ធនាគារទៅអោយបុគ្គលដទៃគ្រប់គ្រង វាជាអំពើខុសច្បាប់ ដោយបុគ្គលអ្នកលក់ និងអ្នកប្រមូលទិញក្លាយជាអ្នកចូលរួមប្រព្រឹត្តបទល្មើសដោយប្រយោលមិនដឹងខ្លួន នៅពេលជនទី៣ យកគណនីកាត ATM ធនាគារនោះធ្វើជាមធ្យោបាយដើម្បីទទួលផលនៃបទល្មើស ហើយនឹងត្រូវផ្តន្ទាទោសដូចជនល្មើសផ្ទាល់ផងដែរ៕
គណបក្សប្រជាជនកម្ពុជាបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស រយ: ពេល២ថ្ងៃ នៅវិមាន៧មករា
ភ្នំពេញ ÷នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានអញ្ជើ ញជាអធិបតីបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្ស ប្រជាជនកម្ពុជា នៅវិមាន៧មករា។ មហាសន្និបាតវិសាមញ្ញនេះមានការ ចូលរួមពីសមាជិកអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធ សភា រដ្ឋសភា រាជរដ្ឋាភិបាលមន្ត្រីជាន់ខ្ពស់មួយចំនួននៅតាមក្រសួង-ស្ថាប័ន រាជ ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអង្គការមហាជន ។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានឲ្យដឹងថា មហាសន្និបាតរយៈពេល២ថ្ងៃនេះនឹងមានរបៀបវារៈមួយចំនួនដោយនៅថ្ងៃដំបូងនឹងមានពិធីបើកមហាសន្និបាតវិសាមញ្ញថ្លែងសុន្ទរកថាបើកដោយសម្តេចអគ្គមហាពញាចក្រីហេង សំ រិន និងរបាយបការណ៍អំពីលទ្ធផលនៃការអនុ វត្តកម្មវិធីនយោបាយគណបក្សពីឆ្នាំ២០១៨ -២០២៣ និងទិសដៅភារកិច្ចឆ្នាំ២០២៣, ការពិភាក្សា ។ លោកបានបន្តថា របៀបវារៈថ្ងៃទី២ នៃមហាសន្និបាតវិសាមញ្ញ និងអនុម័តលើរបាយការណ៍អំពីលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយគណបក្សពីឆ្នាំ២០១៨ -២០២៣ និងទិសដៅភារកិច្ចឆ្នាំ២០២៣ ការអនុម័តលើសេចក្តីព្រាងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការកសាងនិងការពារមាតុភូមិឆ្នាំ២០២៣- ២០២៨ និងមតិបូកសរុបនិងការណែនាំរបស់សម្តេចតេជោ […]