Related Articles
បណ្តេញជនជាតិវៀតណាមតាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក សរុបចំនួន ២៣១នាក់ ពាក់ព័ន្ធបទល្មើសឆរបោកតាមប្រព័ន្ធអនឡាញ
(ភ្នំពេញ) ៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ចុះប្រតិបត្តិការបង្ក្រាបបទល្មើសឆរបោកតាមប្រព័ន្ធអនឡាញ (scammed online) នៅចំណុចអតីតកាស៊ីណូ ភែរីដល អាយលែន និងត្រូវបានបណ្តេញជនជាតិវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក សរុបចំនួន ១០៨ នាក់ ស្រី ១៦ នាក់ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ។ ពាក់ព័ន្ធនឹងករណីដូចគ្នានេះដែរ សមត្ថកិច្ចជំនាញបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសឆរបោកតាមប្រព័ន្ធអនឡាញ (scammed online) នៅចំណុចសណ្ឋាគារ ធាន អ៊ី ហ៊ូ អ៊ីនធើណេមិន ឯ.ក នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងត្រូវបានបណ្តេញជនជាតិវៀតណាមតាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក សរុបចំនួន ៨៨ នាក់ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ។ កាលពីនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ […]
សមត្ថកិច្ច ឆ្មក់បង្ក្រាប់ទីតាំងល្បែងមួយកន្លែង ឃាត់ខ្លួនចំនួន ២៣នាក់
(ភ្នំពេញ) ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះបង្រ្កាបទីតាំងមួយកន្លែង ដែលមានបង្កប់ល្បែងសុីសង ដូចជា មាន់ជល់ បៀរការ៉ាត់ បាល់អនឡាញ និងឃាត់បានមនុស្សប្រុសស្រី ២៣នាក់ ម៉ូតូចំនួន១៦គ្រឿង និងកង់បីឥណ្ឌាចំនួន៤គ្រឿង។ ក្នុងប្រតិបិត្តការណ៍នេះបានធ្វើឡើងនៅវេលាម៉ោង ៧យប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្ទះគ្មានលេខ តាមបណ្តោយផ្លូវលេខ ១៤៤ កែងផ្លូវ ១៥ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីមន្ត្រីនគរបាលដែលចុះប្រតិបត្តិការ បានឲ្យដឹងថា ក្រោយទទួលបានសេចក្ដីរាយការណ៍និងសំណូមពរពីប្រជាពលរដ្ឋ ថាទីតាំងនេះមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ ប្រមូលផ្ដុំមនុស្ស ក្មេងចាស់ប្រុសស្រីទាំងយប់ទាំងថ្ងៃ បង្កភាពអសន្តិសុខ ធ្វើឲ្យប្រជាពលរដ្ឋដែលមានលំនៅដ្ឋានក្បែរនោះមានការភ័យខ្លាច ពីសំណាក់ក្រុមអ្នកញៀនល្បែងទាំងនេះ។ ដូច្នេះកម្លាំងជំនាញព្រហ្មទណ្ឌបានធ្វើការស្រាវជ្រាវរហូតឈានដល់ការចុះបង្ក្រាប និងឃាត់ខ្លួនមនុស្សដកហូតវត្ថុតាងជាក់ស្ដែងតែម្ដង។ ជាពលរដ្ឋដែលមានលំនៅដ្ឋានក្បែរទីតាំងនោះបានឲ្យដឹងថា ទីតាំងនេះបើកបង្កប់ល្បែងស៊ីសងយូរណាស់មកហើយ ដែលស្ថិតនៅទល់មុខ និងសង្កាត់ផ្សារកណ្ដាល១ តែម្ដង ដោយគ្មានខ្លាចញញើតអាជ្ញាធរនោះឡើយ។ បច្ចុប្បន្ន មនុស្សប្តុសស្រីចំនួន ២៣នាក់ រួមទាំងម៉ូតូ កង់បីឥណ្ឌា និងវត្ថុតាងមួយចំនួន ត្រូវបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
បទល្មើសព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំព្រេចកំពុងកើតមានយ៉ាងសកម្មនៅចំណុចអន្ទ្រងព្រំប្រទល់ខេត្ត ក្រចេះ
បទល្មើសព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំព្រេចកំពុងកើតមានយ៉ាងសកម្មនៅចំណុចអន្ទ្រងព្រំប្រទល់ខេត្ត ក្រចេះ ខេត្តមណ្ឌលគិរី÷បទល្មើសនៃការកាប់បំផ្លាញព្រៃឈើរួចហើយដឹកចេញ ពីដែនជម្រកសត្វព្រៃភ្នំព្រេចក្រោមការគ្រប់គ្រងរបស់លោកព្រហ្ម វិបុលរតនៈ ដែលមានលោក សាន ធួន ប្រធានស្នាក់ការអន្ទ្រងកំពុងកើតមានយ៉ាងសកម្មដោយពួកអ្នកកាប់ឈើទាំងនោះ បានប្រើ ប្រាស់គោយន្តកន្ត្រៃឬកាឡេថង ដឹកឈើចេញពីចំណុចអន្ទ្រងស្ថិតនៅក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្ត មណ្ឌលគិរី ដឹកឆ្លងចេញ តាមផ្លូវតុងមិន ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។ ពួកអ្នកដឹកឈើឆ្លងចេញទៅដល់ភូមិស្រែត្រែង ឃុំក្បាល ដំរី ស្រុកសំបូរ ខេត្តក្រចេះ អះអាងប្រាប់អ្នកកាសែតថា ពួកគេបានបង់ប្រាក់ឲ្យមន្ត្រីបរិស្ថានខេត្តមណ្ឌលគិរីរួច រាល់ហើយ ទាំងការចូលកាប់,ទាំងការដឹកឈើចេញ ។ពួកគេនិយាយថា ការបង់ប្រាក់ជូនលោកប្រធានស្នាក់ការអន្រ្ទងសាន ធួន ផង លោកនាយកដែនជម្រកសត្វ ព្រៃភ្នំព្រិចផងនិងត្រូវផ្ញើជូនថ្នាក់ដឹកនាំមន្ទីរផង។ អ្នកដឹកឈើទាំងនោះមិនប្រាប់ឈ្មោះអ្នកទទួលប្រាក់នោះឡើយ ប៉ុន្តែបានបញ្ជាក់ថា មន្ត្រីបរិស្ថាននៅចំណុចស្នាក់ការអន្ទ្រង ជាអ្នកយកប្រាក់ប្រគល់ទៅហើយលោក នាយកដែន។ សូម្បីតែលោកនាយកដែនមានឈ្មោះអ្វីនោះ ក៏អ្នករកស៊ីដឹកឈើទាំងនោះមិនស្គាល់ដែរ។ ពួក គេបន្តធ្វើសកម្មភាពមួយរយៈចុងក្រោយនេះយ៉ាងសកម្មដោយដឹកឈើចេញទាំងយប់ទាំងថ្ងៃក្នុងរង្វង់៥សប្តាហ៍មកហើយ។ ប្រភពរាយការណ៍ថា ចំណុចអន្ទ្រងប្រៀបដូចជាឆក ដ៏វែងឆ្ងាយមួយដែលស្ថិតនៅជាប់ព្រំប្រទល់ស្រុកសំបូរខេត្តក្រចេះ ។ គេអាចនិយាយដល់ការមិនទទួលខុស ត្រូវថា វាជាចំណុចដែលនៅឆ្ងាយល្បាតមិនដល់។ ប៉ុន្តែបើតាមអ្នករកស៊ីកាប់និងដឹកឈើបាននិយាយថាមន្ត្រីបរិស្ថាន(ឧទ្យានុរក្សក៏មិនដឹង) ជាអ្នកយកលុយពីការចេញនិងចូលនៅក្នុងតំបន់ដែលជម្រកសត្វព្រៃភ្នំព្រិច។ […]