Related Articles
ល្បែងសុីសងជល់មាន់អនឡាញជាច្រើនកន្លែងកំពង់ពេញនិយម និងលម្អរសោភណ្ឌភាពស្រុកវាលវែង កុំឲ្យស្ងាត់ បែជាលោកអធិការស្រុកមិនដឹងរឿងសោះ ឬក៏ត្រូវយ័ន្តទេវប្រាក់។
ថ្ងៃទី១២-១១-២០២៣ ពិតជាល្បីមែនដូចពលរដ្ឋរាយការណ៍មែនទីតាំងបើកលេងល្បែងសុីសងជល់មាន់អនឡាញកំពុងពេញនិយមជាច្រើនកន្លែងក្នុងស្រុកវាលវែង កំពុងបើកដំណើលម្អសោភណ្ឌ កុំឲ្យស្ងាត់ ។ទីតាំងមួយកន្លែងក្នុងហាងម៉ីហិល យីហោស្រូលក្ខម៉ីហិល ស្ថិតនៅភូមិឆាលលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ កំពុងបើកដំណើរការរទទួលភ្ញៀវរបស់ខ្លួនយ៉ាងសកម្មហើយនៅមិនឆ្ងាយពីប៉ុស្តិ៍នគរបាល ប៉ុន្មានទេហេតុអ្វីមិនដឹងទៅវិញ ឬក៏ត្រូវយ័ន្តទេវប្រាក់ហើយទេដឹង ទើបត្រូវដងត្រូវផ្លែគ្នាទៅហើយបានជាមិនមានវិធានការបង្ក្រាបសោះ។ ដូចបានជ្រាបជាព័ត៌មានហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ ភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង7ចំណុច ឲ្យមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! រាល់ល្បែងស៊ីសង គ្រប់ប្រភេទ នូវក្របខណ្ឌទូទាំងប្រទេស ឲ្យមានប្រសិទ្ធភាព។ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ស្រុកវាលវែង ខេត្តពោធិ៍សាត់ បែជាបណ្តែត បណ្តោយឲ្យម្ចាស់ទីតាំងទាំងនោះបើកលេងល្បែងស៊ីសង(បញ្ជល់មាន់ តាមប្រព័ន្ធអនឡាញខុសច្បាប់ គគ្រឹកគគ្រេង បង្ករភាពអនាធិបតេយ្យ ប្រភពច្បាស់ការពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានឲ្យដឹងថា! អ្នកញៀនល្បែងសុីសងទាំងនោះ ភ្នាល់ដាក់លុយ ចាញ់ឈ្នះ រាប់លាន រៀល ដល់រាប់ពាន់ ដុល្លារហើយនាំគ្នាស្រែកហ៊ោកញ្ជ្រៀវ ទ្រហឹង អឺងកង បង្កភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅ មានការព្រួយបារម្ភ អំពីបញ្ហាអសន្តិសុខ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។អ្នកច្បាប់បានលើកឡើងថា […]
ឯកឧត្តមរដ្ឋមន្ត្រី ឈាង រ៉ា អាទិភាពទាំងឡាយសម្រាប់អាណត្តិទី៧ សេវាថែទាំក្រសួងនឹងអនុវត្តផែនការសកម្មភាពចំនួន៣
ឯកឧត្តមរដ្ឋមន្ត្រី ឈាង រ៉ា អាទិភាពទាំងឡាយសម្រាប់អាណត្តិទី៧ សេវាថែទាំក្រសួងនឹងអនុវត្តផែនការសកម្មភាពចំនួន៣ (បាត់ដំបង)៖ ក្នុងដំណើរដឹកនាំគណៈប្រតិភូ និងក្រុមការងារបច្ចេកទេសសុខាភិបាល ចុះពិនិត្យការផ្តល់សេវា សុខាភិបាលមូលដ្ឋាន នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ព្រមទាំងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រី-បុគ្គលិក ក្នុងខេត្តបាត់ដំបង កាលពី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងនាមឯកឧត្តមជាអ្នកបន្តវេន ក្នុងការដឹកនាំក្រសួងសុខាភិបាល ក្នុងអណត្តិទី៧នេះ លោកនឹងខិតខំប្រឹងប្រែងដំណើរការងារឱ្យបានប្រសើរឡើងដើម្បីជាការដឹងគុណដល់ថ្នាក់ដឹកនាំជំនាន់មុន ដែលបានអនុវត្តន៍ការងារកន្លងមក។ ឯកឧត្តមសាស្ត្រាចារ្យបន្តថា សុខភាពជាគោលដៅសំខាន់ដែលប្រជាពលរដ្ឋទន្ទឹមរង់ចាំ ព្រោះសុខភាពជាទ្រព្យសម្បត្តិដ៏មាន តម្លៃសម្រាប់ពលរដ្ឋយើង ហើយដើម្បីសម្រេចជោគជ័យលើវិស័យសុខាភិបាល /ទី១-បង្កើនសកម្មភាពអប់រំសុខភាពជូនប្រជាពលរដ្ឋដើម្បីលើកកម្ពស់សុខភាពជូនប្រជាជនឱ្យកាន់តែប្រសើរឡើង /ទី២-បន្តប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ដែលក្នុងនោះត្រូវលុបបំបាត់ជំងឺគ្រុនចាញ់នាឆ្នាំ២០២៥ ជំងឺរបេងនាឆ្នាំ២០៣០ និងជំងឺអេដស៍នាឆ្នាំ២០២៥ /ទី៣-ទប់ស្កាត់នឹងការរីករាលដាលជំងឺឆ្លងជាសាកលដែលកើតមាន /ទី៤-ប្រយុទ្ធនឹងជំងឺមិនឆ្លង ដូចជាជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺបេះដូង។ល។ /ទី៥- ប្រយុទ្ធនឹងផលប៉ះពាល់ដល់សុខភាពបណ្តាលមកពីការប្រែប្រួលអាកាសធាតុ /ទី៦-ធ្វើឱ្យកាន់តែប្រសើរឡើងការពិនិត្យព្យាបាលទូលំទូលាយនៅក្នុងសហគមន៍ ក៏ដូចជាធ្វើឱ្យកាន់តែប្រសើរឡើងកម្មវិធីគាំពារ សង្គម ដូចជា ប.ស.ស មូលនិធិសមធម៌ /ទី៧-លើកកម្ពស់គុណភាពថែទាំ ទាំងសេវាសាធារណៈ និងឯកជន /ទី៨-អភិវឌ្ឍន៍ធនធានមនុស្សសុខាភិបាលទូទាំងប្រទេស […]
ម្ចាស់ស្ថានីយ៍ប្រេងទម្លាយថា ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ ដាក់កំហិតឲ្យបង់លុយចាប់ពី២០ម៉ឺនដល់៦០ម៉ឺនរៀល
ខេត្តតាកែវ ៖ មានប្រភពបែកធ្លាយជាច្រេីនលេីកឡេីងថា លោកប្រធានសាខាកាំងកុងត្រូលខេត្តតាកែវដែលទើបឡើងកាន់ដំណែងថ្មីៗ បានដើរដាក់កំហិតទៅម្ចាស់ស្ថានីយ៍ប្រេងក្នុងខេត្តទាំងអស់ត្រូវបង់លុយឲ្យជំនាញខ្លួនប្រចាំខែ ជាថ្នូរនិងការមិនផាកពិន័យធ្ងន់ធ្ងររាល់កំហុសឆ្គងនៃការលក់ផលិតផលរបស់ខ្លួន។ តាមប្រភពបែកធ្លាយពីតុកាហ្វេជាច្រើនដែលមានអ្នកប្រកបរបរបើកស្ថានីយ៍ប្រេងឥន្ធនៈបង្ហើបថា លោក ហេង ភារម្យ ប្រធានសាខាកាំងកុងត្រូវខេត្តតាកែវ បានដាក់កំហិតឲ្យម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈបង់លុយទៅគាត់ចាប់ពី២០ម៉ឺន ទៅ៦០ម៉ឺនរៀលក្នុងមួយខែៗ តាមទំហំស្ថានីយប្រេងសាំងតូច ធំ មិនចឹងទេនឹងប្រឈមការផាកពិន័យធ្ងន់ធ្ងររាល់កំហុសឆ្គងដែលម្ចាស់ស្ថានីយ៍មាន។ ប្រភពបង្ហើបថា ពេលកម្លាំងជំនាញកាំកុងត្រូលចុះពិនិត្យការលក់ តាមស្ថានីយ៍ប្រេងសាំង បើរកឃើញលក់មិនគ្រប់លីត្រគឺត្រូវព្រមាននិងពិន័យ តែបើនិយាយត្រូវរ៉ូវគ្នាជាមួយជំនាញ និងយល់ព្រមបង់លុយជាប្រចាំខែទៅឲ្យគាត់ គឺអាចដំណើរការបានមិនអីទេ។ ជុំវិញប្រភពបែកធ្លាយខាងលើ លោក ហេង ភារម្យ ប្រធានសាខាកាំងកុងត្រូលខេត្តតាកែវ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះថា មិនមានដូចអ្វីដែលលើកឡើងខាងលើនេះទេ កម្លាំងជំនាញលោកធ្វើការតាមច្បាប់ មិនបានបង្គាប់បញ្ជាឲ្យម្ចាស់ស្ថានីយ៍ប្រេងសាំងបង់លុយប្រចាំខែនោះទេ។ លោកប្រធានបន្តថា សូមឲ្យអ្នកកាសែតមកហូបកាហ្វេលេងជាមួយគាត់ម្តងទៅ បើចង់ដឹងព័ត៌មាននេះច្បាស់។ សូមបញ្ជាក់ដែរថា ស្ថានីយ៍ប្រេងឥន្ធនៈទូទាំងខេត្តតាកែវ មានចំនួន ២៨០ស្ថានីយ៍ទាំងតូចទាំងធំ ហើយបើត្រូវបង់លុយទៅឲ្យលោកប្រធានសាខាកាំងកុងត្រូលដូចដែលប្រភពបែកធ្លាយមែននុះ លោកប្រធាននិងគ្រប់ទឹកដូចជីកកំណប់ហើយមួយខែៗ៕