Related Articles
ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីបើកសម័យប្រជុំដំបូងនៃរដ្ឋសភានីតិកាលទី៧
ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីបើកសម័យប្រជុំដំបូងនៃរដ្ឋសភានីតិកាលទី៧ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ព្រះអង្គបានសព្វព្រះរាជហឫទ័យ យាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីបើកសម័យប្រជុំដំបូងរដ្ឋសភានីតិកាលទី៧ ដោយមានវត្តមានរបស់ឥស្សរជនជាថ្នាក់ដឹកនាំស្ថាប័នជាតិសំខាន់ៗ អង្គទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា និងវត្តមានបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រក្នុងនីតិកាលទី៧នៃរដ្ឋសភា ទាំង១២៥រូប។ នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លានេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា ថ្ងៃនេះជាឱកាសដ៏មហាវិសេសវិសាល ដែលរដ្ឋសភានីតិកាលទី៧ ប្រារព្ធបើកសម័យប្រជុំដំបូងរបស់ខ្លួន ស្របទៅតាមកាលកំណត់របស់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីតំណាងរាស្ត្រទាំងអស់ត្រូវបានជ្រើសតាំងដោយការបោះឆ្នោត កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ។ ព្រះករុណាព្រះមហាក្សត្របានមានព្រះរាជបន្ទូលបន្តថា រដ្ឋសភាដែលជាអង្គការមានអំណាចនីតិប្បញ្ញត្តិ នឹងបន្តបំពេញភារកិច្ចរបស់ខ្លួនដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីបន្តនិរន្តរភាពនយោបាយ សេដ្ឋកិច្ចសង្គម វប្បធម៌ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿនលឿន ដោយផ្អែកលើច្បាប់ ធានាការអនុវត្តច្បាប់ដោយស្មើភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងធានាការពារលើកស្ទួយ សិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ។ តំណាងរាស្ត្រក្នុងរដ្ឋសភា ជាតំណាងប្រជាជាតិខ្មែរទាំងមូល ធ្វើយ៉ាងណាខិតខំប្រឹងប្រែងបន្ថែមទៀត ជួយប្រជាពលរដ្ឋឲ្យរស់នៅបានស្មើភាពគ្នាក្នុងជំនឿសាសនា ការសិក្សារៀនសូត្រ ការមានការងារធ្វើសមរម្យទៅតាមកម្លាំងសមត្ថភាព និងកម្រិតវិជ្ជារបស់ខ្លួន។ ច្បាប់ទាំងឡាយដែលរដ្ឋសភាបានអនុម័ត គឺជាឧបករណ៍គតិយុត្តសម្រាប់រាជរដ្ឋាភិបាលអនុវត្ត និងលើកកម្ពស់នីតិរដ្ឋ […]
ត្រីរាជមួយក្បាល ទម្ងន់ ៧៥គីឡូក្រាម ប្រវែង ១,៦ម៉ែត្រ ត្រូវបានលែងចូលក្នុងទន្លេសាបវិញ
(កំពង់ឆ្នាំង) ៖ លោក ហ្វា លី នៅភូមិគៀនឃ្លាំង ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានលែងត្រីរាជ ០១ក្បាល ទម្ងន់ ៧៥គីឡូក្រាម ប្រវែង ១,៦ម៉ែត្រ ចូលក្នុងទន្លេសាបវិញ បន្ទាប់ពីនេសាទបានកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣។ សកម្មភាពនេះ គឺជាគំរូដ៏ល្អ និងមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការរួមចំណែកថែរក្សា ការពារ និងអភិរក្សប្រភេទត្រីដែលជិតផុតពូជ។ នេះបើតាមការផ្សព្វផ្សាយរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ជាមួយគ្នានេះរដ្ឋបាលជលផល ក៏បានអំពាវនាវដល់បងប្អូនអ្នកនេសាទ សូមចូលរួមថែរក្សា និងការពារប្រភេទត្រីដែលជិតផុតពូជ ដោយលែងចូលក្នុងដែនទឹកធម្មជាតិវិញ នៅពេលនេសាទបាន ដើម្បីថែរក្សាវត្តមានរបស់ប្រភេទត្រីទាំងនេះសម្រាប់កូនចៅជំនាន់ក្រោយបានដឹង និងបានស្គាល់ ប្រភេទត្រីធំៗ និងកម្រ ៕
មកស្ដាប់ចម្លើយសារភាពរបស់ជនដៃដល់ដែលបាញ់តដៃជាមួយសមត្ថកិច្ចនៅមុខវត្តបទុមវត្តី ប្រវត្តិមិនធម្មតា
ជនសង្ស័យ ចំនួន ០២ នាក់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពលួចកាច់សោកម៉ូតូជនរងគ្រោះបានសម្រេចនៅមុខវត្តបទុមវត្តី និងបានបាញ់តដៃជាមួយកម្លាំងសមត្ថកិច្ច រហូតបណ្ដាលឱ្យអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌម្នាក់រងរបួសត្រង់ភ្លៅខាងឆ្វេង ។ តាមរបាយការណ៍របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ជនសង្ស័យទាំង ០២ នាក់ ដែលឃាត់ខ្លួនមានឈ្មោះ ប្រឹង សំណល់ ហៅ រស់ ចាន់ធី ហៅ រស់ សារិន ហៅ ម៉ៅ ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិយស ឃុំឫស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ឈ្មោះ ធី សារឿន ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិដូនទុង ឃុំព្រះនេត្រព្រះ ស្រុកមេសាង […]