Related Articles
ក្រុមអាជីវករ និងអ្នករត់តាក់ស៊ី និងរថយន្តដឹកទំនិញ តូច ធំចេញចូលឆ្លងកាត់ក្រុងខេត្តបាត់ដំបងមិនពេញចិត្តចំពោះចំណាត់ការថៅកែយកភាស៊ី មិនមានចំណតឲ្យពួកគាត់ចតឲ្យបានត្រឹមត្រូវ។
ក្រុមអាជីវករ និងអ្នករត់តាក់ស៊ី និងរថយន្តដឹកទំនិញ តូច ធំចេញចូលឆ្លងកាត់ក្រុងខេត្តបាត់ដំបងមិនពេញចិត្តចំពោះចំណាត់ការថៅកែយកភាស៊ី មិនមានចំណតឲ្យពួកគាត់ចតឲ្យបានត្រឹមត្រូវ។ ខេត្តបាត់ដំបង ៖ប្រភពព័ត៌មានពីបងប្អូនអ្នករត់តាក់ស៊ី និងរថយន្តដឹកទំនិញធន់ តូច ធំ មិនពេញចិត្តនិងការយកភាស៊ីចំណតក្នុងក្រុងបាត់ដំបង ដែលយកភាស៊ីមិនមានចំណតឲ្យពួកគាត់ បែជាឲ្យមានការចត រញ៉េរញ៉ៃធ្វើឲ្យមានការប៉ះពាល់ដល់សណ្តាប់ធ្នាប់ផ្លូវសាធារណ:ក្នុងខេត្ត។ ប្រជាពលរដ្ឋដែលធ្វើដំនើរដឹកទំនិញចេញ ចូលឆ្លងកាត់ខេត្តបាត់ដំបង រាយការណ៍ថា ជារៀងរាល់ថ្ងៃពួកគាត់តែងប្រទះឃើញ ក្រុមមនុស្ស ២ទៅ៣នាក់ ស្លៀកពាក់ឯកសណ្ឋាជាសន្តិសុខ ចាំស្ទាក់យកភាស៊ី ពីរថយន្តធ្វើដំណើ និងដឹកទំនិញតូច ធំ ដែលបង្កភាពអាណាធិបតេយ្យ តាមដងផ្លូវជាតិលេខ៥ តើមូលហេតុអ្វី បានជាថៅកែភាស៊ីចំណត នៅតែបន្តឱ្យមានសកម្មភាពស្ទាកចាំយកភាស៊ី? នេះសង្កេតមើលទៅវា ជាហេតុបង្កភាពអនាធិបតេយ្យចំពោះការរៀបចំសណ្តាប់ធ្នាប់បែបនេះ? បញ្ហានេះត្រូវបានមហាជនជាច្រើននាក់មានចម្ងល់ពាក់ព័ន្ធជុំវិញការយកភាស៊ី។ ពួកគាត់បានបញ្ជាក់យ៉ាងដូច្នេះថា នៅព្រឹកនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នេះ មានមនុស្សប្រុស ២ ទៅ៣នាក់ ស្លៀកពាក់ឯកសណ្ឋានជាសន្តិសុខ បានស្ទាក់ចាំយកប្រាក់ភាស៊ី ពីបងប្អូន អ្នករត់តាក់ស៊ី និងរថយន្តដឹកទំនិញ តូច ធំ ចេញចូលខេត្តបាត់ដំបង គ្មានការកោតក្រែងដល់មហាជនសោះ ថែមទាំងមិនគោរពអ្វីដែលជាគោលការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង ក៏ដូចជាមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបងនោះទៀតផង ។ […]
រតនគិរីល្បីទៀត ហើយល្បីកក្រោកពេញស្រុកអូរជុំគឺល្បែងប្រជាប្រិយ មានដូចជា:បៀរ អាប៉ោង ជល់មាន់របស់លោក សី លេងម៉ាសេរីដោយរលូន មិនរំខានដល់សមត្ថកិច្ចសោះ ឬត្រូវយ័ន្តទេវប្រាក់ទេដឹង?
ទីតាំងសង្វៀនបញ្ជល់ មាន់និង បៀអាប៉ោងខុសច្បាប់មួយកន្លែងកំពុងដំណើរការបើកលេងយ៉ាងពេញបន្ទុកជារៀងរាល់ថ្ងៃនៅចំណុចចម្ការស្វាយចន្ទីស្ថិតនៅ ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី ដំណើរការយ៉ាងរលូន។ ប្រភពពីប្រជាពលរដ្ឋបង្ហើបប្រាប់សារព័ត៌មានសាយប៉ូចហតញ៉ូស៍យើងបានឲ្យដឹងថាទីតាំងល្បែងសុីសងខុសច្បាប់មួយកន្លែងនេះបាននឹងកំពុងបើកលេង យ៉ាងអនាធិបតេយ្យ គ្មានការ រំខានពីសមត្ថកិច្ច ថ្នាក់ណាទាំងអស់ (ឬកន្ទេលធំប្រឡំគេងទេដឹង ឬមួយអស់លោកនឿយណាយក្នុងប្រមូលប្រាក់ពីបទល្មើសភ្លេចគិតពីតួនាទីរបស់ខ្លួនហើយ? ។ ផ្ទុយទៅវិញអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី បែរជានាំគ្នាធ្មេចភ្នែក បើកភ្លើងខៀវបណ្ដែតបណ្តោយឲ្យទីតាំងល្បែងសុីសងបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់មួយកន្លែងនេះ បើកលេងយ៉ាងពេញបន្ទុកបែប នេះ ឬមួយម្ចាស់ទីតាំង ឈ្មោះ សី បើកល្បែងខុសច្បាប់នេះ មាន អំណាច ធំណាស់ហើយមើលទៅ បានជាអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងឃុំឯកភាព ស្រុកអូរជុំមិនហ៊ានធ្វើការបង្ក្រាប តាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពម្តងណាឡើយ? ឬមួយដូចពាក្យសម្តីមហាជន តែងតែនាំគ្នាលើកឡើងថា អាជ្ញាធរមានសមត្ថកិច្ច មួយចំនួន អាចបានទទួលលាភសក្ការៈ ពីម្ចាស់បើកល្បែងស៊ីសងខុសច្បាប់ ឈ្មោះ សី ជាមិនខាន បានជា ដំណើរការដោយរលូន បែបនេះ ? ។ ក្រុមអ្នកញៀនល្បែងបានបញ្ជាក់ អោយដឹង តាមទូរស័ព្ទថា ទីតាំងវង់ល្បែងបញ្ជល់មាន់ និងបៀរ អាប៉ោងខុសច្បាប់មួយនេះ គេនាំគ្នាចាក់លុយធំៗណាស់សម្រាប់បញ្ជល់មាន់ […]
រដ្ឋមន្ត្រីក្រសួងអប់រំអញ្ជើញប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រអប់រំជូនគរុនិស្សិតជំនាន់ទី១ នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង
រដ្ឋមន្ត្រីក្រសួងអប់រំអញ្ជើញប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រអប់រំជូនគរុនិស្សិតជំនាន់ទី១ នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង (បាត់ដំបង) នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានអញ្ជើញប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រអប់រំជូនគរុនិស្សិតជំនាន់ទី១ នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបងដែលពិធីនេះរៀបចំឡើងក្នុងសាលប្រជុំពិភពសិក្សានៃវិទ្យាស្ថានគរុកោសល្យខេត្តបាត់ដំបង ។ នាឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍អបអរសាទរដល់គរុនិស្សិតទាំងអស់បានបញ្ចប់បរិញ្ញាបត្រនៅវិទ្យាស្ថាននេះ ព្រោះ វិទ្យាស្ថានគរុកោសល្យខេត្តបាត់ដំបងនេះ ជាវិទ្យាស្ថានមួយ ដែលជាសមិទ្ធផលដែលលេចឡើងក្រោមជំនួយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលនៃប្រទេសជប៉ុន តាមរយៈអង្គកាចៃកា ដែលធ្វើឲ្យវិទ្យាស្ថាននេះមានសូចនាករស្នូលមួយក្នុងការបណ្ដុះបណ្ដាលនូវគុណវុឌ្ឍិរបស់គ្រូបង្រៀនថ្នាក់បរិញ្ញាបត្រអប់រំ និងធ្វើវិក្រិតការគ្រូបង្រៀនកម្រិតបឋមសិក្សា និងកម្រិតមូលដ្ឋានបង្រៀននៅអនុវិទ្យាល័យ ចំពោះគរុនិស្សិតទាំងបរិញ្ញាបត្រ ១២ បូក ៤ និង ១២ បូក២ ក្នុងការទទួលនូវអត្ថប្រយោជន៍ដ៏ពិសេសនេះ។ ឯកឧត្តម បានសម្ដែងនូវកតញ្ញូតាធម៌ដល់រាជរដ្ឋាភិបាលជប៉ុនដែលបានផ្ដល់ថ្លៃថ្លានេះ ជូនប្រទេសកម្ពុជាតាមរយៈអង្គការចៃការ ដើម្បីកសាងនូវធនធានមនុស្ស សម្រាប់អភិវឌ្ឍន៍ធនធានមនុស្សនៅជំនាន់ក្រោយ ហើយនៅក្នុងនីតិកាលទី៧ នេះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតនូវយុទ្ធសាស្ត្របញ្ចកោណ ដែលក្នុងនោះ គឺមានការលើកកម្ពស់នូវវិស័យអប់រំផងដែរ ក្នុងការបង្កើតនូវគុណភាពនៃធនធានមនុស្ស ដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអនុវត្តគោលនយោបាយរបស់ប្រទេស។ ឯកឧត្តម ហង់ជួន ណារ៉ុន […]