Related Articles
សង្ឃឹមថាអត្ថបទមួយនេះ នឹងអាចជួយបងប្អូនយល់ដឹងបន្ថែមអំពីមេរៀនអវកាស ក៏ដូចជាជួយអោយបងប្អូនស្គាល់កាន់តែច្បាស់ថាអ្វីទៅជាប្រហោងខ្មៅ(blackhole)ពិតប្រាកដ ដែលមិនមែនជាប្រហោងខ្មៅឆ្អឹងកងគូទរឺឆ្អឹងរន្ធគូទស្អីនោះ។
សង្ឃឹមថាអត្ថបទមួយនេះ នឹងអាចជួយបងប្អូនយល់ដឹងបន្ថែមអំពីមេរៀនអវកាស ក៏ដូចជាជួយអោយបងប្អូនស្គាល់កាន់តែច្បាស់ថាអ្វីទៅជាប្រហោងខ្មៅ(blackhole)ពិតប្រាកដ ដែលមិនមែនជាប្រហោងខ្មៅឆ្អឹងកងគូទរឺឆ្អឹងរន្ធគូទស្អីនោះ ឆ្លងកាត់តាមការរៀនសូត្រក៏ដូចជាការស្រលាញ់ចូលចិត្តវិទ្យាសាស្រ្តអវកាសជិត២០ឆ្នាំរបស់ខ្ញុំ ខ្ញុំសូមចែករំលែកចំណេះដឹងដូចខាងក្រោម ~ ប្រហោងខ្មៅ វាកើតចេញពីបន្ទុះផ្កាយដ៏ធំមហិមាណាមួយ រឺយើងអាចហៅបានថា ‘សូពើណូវ៉ា’ ហើយដែនម៉ាញ៉េទិចនៃខ្មោចផ្កាយដ៏ធំសម្បើមបានទាញបង្ហាប់ម៉ូលេកុល ធូលី កំដៅ ពន្លឺ រហូតក្លាយជាអាតូមតូចល្អិត ល្អិតរហូតមិនអាចមើលឃើញ។ កម្លាំងទំនាញដ៏មហាធំសម្បើមនេះឯងបានទាញកួចរាល់របស់អ្វីៗដែលក្បែររឺរងកម្លាំងទំនាញពីវា អោយគួចរឺសូម្បីលំហពេលវេលាក៏កោងនឹងមិនអាចកំណត់វេលាបានឡើយ។ វាមានឥទ្ធិពលអាចលេបត្របាក់ ភព ព្រះចន្ទ័ ផ្កាយ កាឡាក់សុី រឺសូម្បីតែពន្លឺក៏មិនអាចរត់ពីវារួចឡើយ។ ជាធម្មតាបន្ទុះនៃផ្កាយយក្ស(ព្រះអាទិត្យ) ដែលអាចបង្កើតប្រហោងខ្មៅបានលុះត្រាតែមានទំហំធំជាងព្រះអាទិត្យយើងពី១០ដងឡើងទៅ ដោយយើងដឹងហើយថាព្រះអាទិត្យយើងសព្វថ្ងៃនេះអាចដាក់ផែនដីយើងបានជាង១លាន អឺចឹងបើមានប្រហោងខ្មៅ មកប៉ះផែនដីមែនកុំថាឡើយរត់ទៅពួនក្នុងចម្ការម្រេច ឬឡើងលើភ្នំគូលែន គឺផែនដីទាំងមូលរួមទាំងព្រះអាទិត្យនិងភពក្បែរៗយើង(Solar Systems)ត្រូវដែនប្រហោងខ្មៅ វាយកំទេចដូចគេធ្វើម៉ាសុីនក្រឡុកគ្រឿងអីចឹង ។ បងប្អូនដឹងទេ ប្រហោងខ្មៅជិតបំផុតដែលអ្នកវិទ្យាសាស្រ្តយើងបានរកឃើញនៅក្នុងកាឡាក់សុីមីគីវេយើងនេះ គឺស្ថិតក្នុងប្រពន្ធផ្កាយ Telescopium ដែលមានចំងាយរហូតដល់ទៅជាង1ពាន់ឆ្នាំពន្លឺ ដែលមួយឆ្នាំពន្លឺគឺ 1 light-year = 9.461 × 10ស្វាយគុណ12 (រាប់ពាន់ពាន់លានគីឡូមែន ដាក់សូន្យមិនអស់ទេ ) ដោយយើងដឹងហើយថាពីផែនដីទៅភពអង្គារមានចំងាយជាង460លានKMហើយយានអវកាសរបស់យើងធ្វើដំណើរជិត២ឆ្នាំទើបទៅដល់ អញ្ចឹងបើសិនជាចង់ធ្វើដំណើរអោយបាន១ឆ្នាំពន្លឺយើងត្រូវយករយៈពេលធ្វើដំណើរទៅភពអង្គាររបស់យើងគុណនឹងជាង2ពាន់ដងទើបធ្វើដំណើរបានមួយឆ្នាំពន្លឺ ចឹងមានន័យថាត្រឹម១ឆ្នាំពន្លឺយើងត្រូវប្រើពេលវេលារាប់ពាន់ឆ្នាំទៅហើយ ចុះទម្រាំដល់ទៅជាង1ពាន់ឆ្នាំពន្លឺ? ស្រម៉ៃមិនចេញទេបងប្អូន […]
ល្បែងសុីសងជល់មាន់អនឡាញកំពង់ពេញនិយម និងលម្អរខេត្តរតនគិរីកុំឲ្យស្ងាត់ខេត្តបែជាលោកអធិការស្រុកបងកែវមិនដឹងរឿងសោះ ឬក៏ត្រូវយ័ន្តទេវប្រាក់។
ខេត្តរតនគិរី:ថ្ងៃទី២៧.១០.២០២៣ ពិតជាល្បីមែនដូចពលរដ្ឋរាយការណ៍មែនទីតាំងបើកលេងល្បែងសុីសងជល់មាន់អនឡាញកំពុងពេញនិយមជាច្រើនកន្លែងខេត្តរតនគិរីបើកដំណើលម្អសោភណ្ឌខេត្តកុំឲ្យស្ងាត់ខេត្តទីតាំងនោះស្ថិតនៅភូមិទូយ ឃុំចាក់ទីង ស្រុកបរកែវ ខេត្តរតនគិរី កំពុងបើកដំណើរការរទទួលភ្ញៀវរបស់ខ្លួនយ៉ាងសកម្មហើយនៅមិនឆ្ងាយពីប៉ុស្តិ៍ចាក់ទីង ប៉ុន្មានទេហេតុអ្វីមិនដឹងទៅវិញ ឬក៏ត្រូវយ័ន្តទេវប្រាក់ទើបជា និងត្រូវដងត្រូវផ្លែគ្នាទៅហើយទើបមិនមានវិធានការបង្ក្រាបសោះ។ ដូចបានជ្រាបជាព័ត៌មានហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ ភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង7ចំណុច ឲ្យមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! រាល់ល្បែងស៊ីសង គ្រប់ប្រភេទ នូវក្របខណ្ឌទូទាំងប្រទេស ឲ្យមានប្រសិទ្ធភាព។ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ភូមិទូយ ឃុំចាក់ទីង ស្រុកបរកែវ ខេត្តរតនគិរីបែជាបណ្តែត បណ្តោយឲ្យម្ចាស់ទីតាំងទាំងនោះបើកលេងល្បែងស៊ីសង(បញ្ជល់មាន់ តាមប្រព័ន្ធអនឡាញខុសច្បាប់ គគ្រឹកគគ្រេង បង្ករភាពអនាធិបតេយ្យ ប្រភពច្បាស់ការពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានឲ្យដឹងថា! អ្នកញៀនល្បែងសុីសងទាំងនោះ ភ្នាល់ដាក់លុយ ចាញ់ឈ្នះ រាប់លាន រៀល ដល់រាប់ពាន់ ដុល្លារហើយនាំគ្នាស្រែកហ៊ោកញ្ជ្រៀវ ទ្រហឹង អឺងកង បង្កភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅ មានការព្រួយបារម្ភ អំពីបញ្ហាអសន្តិសុខ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។លអ្នកច្បាប់បានលើកឡើងថា ករណីល្បែងស៊ីសងជាប្រភពនៃបទល្មើសនានាកើតមានឡើង ទីណាមានល្បែង គឺប្រាកដជាមានចោរហើយ តែឯណាទៅ […]
ឃាត់ខ្លួនក្រុមសង្ឃក្លែងក្លាយ ១២នាក់ រកឃើញថ្នាំញៀនមួយចំនួន
កម្លាំងសមត្ថកិច្ច ធ្វើការឃាត់ព្រះសង្ឃក្លែងក្លាយ ចំនួន ១២ នាក់ យកទៅចាត់ការតាមនីតិវិធី ក្រោយយកស្បង់ចីពររបស់ព្រះសង្ឃមកស្លៀកពាក់ ក្លែងជាព្រះសង្ឃដើរបិណ្ឌបាត “ប្រាក់” ពីប្រជាពលរដ្ឋតាមទីសាធារណៈ និងរក្សាទុកដោយខុស ច្បាប់នូវសារធាតុញៀន ។ ការឃាត់ខ្លួនព្រះសង្ឃខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ២១ ៖ ៤០ នាទីយប់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យទាំង ១២នាក់ រួមមាន៖ ១. ឈ្មោះ សេង តុលា ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចាក់ជ្រុំ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត “ក្លែងជាសង្ឃ” (មានសារធាតុញៀន) ។ ២. ឈ្មោះ អឿន សុភា ភេទប្រុស អាយុ ៣២ […]