Related Articles
បងប្អូនប្រជាពលរដ្ឋខ្មែរជាង៧០ម៉ឺននាក់បានចាញ់បោកក្រុមហ៊ុនមួយដែរមានឈ្មោះថាOL football
បងប្អូនប្រជាពលរដ្ឋខ្មែរជាង៧០ម៉ឺននាក់បានចាញ់បោកក្រុមហ៊ុនមួយដែរមានឈ្មោះថាOL footbal តាមរយៈការដាក់វិនិយោគក្នុងមួយថ្ងៃបានបីភាគរយនៃចំនួនទឹកប្រាក់ដែលបងប្អូនប្រជាពលរដ្ឋបានដាក់ ក្នុងនោះដែរគឺមួយរយៈកាលមុនបងប្អូនប្រជាពលរដ្ឋបានវិនិយោគក៏បានខ្លះបន្តិចបន្តួចប៉ុន្តែនៅថ្ងៃទី 7 ខែ 11 ឆ្នាំ 2022។ក្រុមហ៊ុន ol football បានបិទអែបហើយធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការកើតទុក្ខមិនសុខចិត្តជាច្រើនម៉ឺននាក់ សុំស្នើឱ្យអង្គភាពសារព័ត៌មាន SPH news ចុះផ្សាយដើម្បីស្នើសុំទៅដល់ថ្នាក់ដឹកនាំឲ្យជួយវែកមុខរកមេខ្លោងដែលបានឆបោកបងប្អូនប្រជាពលរដ្ឋទាំងអស់នេះផង។ដូច្នេះហើយក៏សូមស្នើសុំទៅដល់ឯកឧត្តមថ្នាក់ដឹកនាំដែលមានជំនាញខាងបច្ចេកវិទ្យា។សូមជួយស្រាវជ្រាវរកមេខ្លោងដែលប្រើប្រាស់កុង aba ដូចខាងក្រោមនេះផង។ ABA អ្នកទទួលលុយ៖ SRY MALIN 883 406 065 SORY PISETH 500 030 379 SOTHUN SREYMOM 004 686 611 UK SREYTHACH 004 660 661 VORNG LALAI 004 416 142 MAO KAY 004 555 848 NHOEB POV 004 621 130 […]
មន្ត្រីក្រោមឱវាទលាតត្រដាងអំពើពុករលួយប្រធាន មន្ទីរផែនការខេត្តរតនគិរី
ភ្នំពេញ ៖ មន្ត្រីក្រោមឱវាទបានដាក់ពាក្យប្ដឹងទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាឱ្យជួយបើកការស៊ើបអង្កេតលោក ខេង វុទ្ធី ប្រធានមន្ទីរផែនការខេត្ត រតនគិរី ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយក្នុងអង្គភាពតាំងពីពេលធ្វើជាប្រធានរហូតមកដល់បច្ចុប្បន្ន។ នេះបើយោងតាមពាក្យបណ្ដឹងដែលបណ្ដាញសារព័ត៌មាន ទទួលបាននៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ។ ក្នុងពាក្យបណ្ដឹងអនាមិក បានលើកឡើងពីការដឹកនាំពោរពេញដោយភាពមិនប្រក្រតីរបស់ប្រធានមន្ទីរផែនការខេត្តរតនគិរីថា ៖ លោកមិនឱ្យមន្ត្រីចូលធ្វើការ ដោយសន្យារក្សាក្របខ័ណ្ឌជូន ចំណែកប្រាក់ខែ គាត់ជាអ្នកយក។ លោកបានបង្កកប្រាក់ខែជាច្រើនណាស់តែមិនដែលឃើញបង្វិលចូលរដ្ឋវិញទេក្នុងមួយឆ្នាំៗ ប្រាក់បេសកកម្មលោកទូទាត់ខ្លួនឯងគ្រប់ចំនួន១០ថ្ងៃរួចហើយ សុំដាក់ឈ្មោះអនុប្រធានមន្ទីរដើម្បីដកលុយយកមកឲ្យខ្លួនអស់រយៈពេលពីរបីឆ្នាំមកហើយ។ ការងារលទ្ធកម្ម៖សម្ភារៈប្រើប្រាស់ ទឹកប្រាក់ជិត២០ លានរៀល ពេលដេញថ្លៃយកតែលុយ មិនដែលមានរបស់ប្រើប្រាស់ សូម្បីក្រដាស់មួយដុំ, ការងារដេញថ្លៃម៉ូតូ នៅពេលបានម៉ូតូហើយ ចែកឲ្យមន្ត្រីយក១គ្រឿងយកលុយ៣០០ដុល្លារ ថែមទាំងថ្លៃស្លាកលេខ៥០ដុល្លារទៀត, ការងារជួសជុលអាគារ ធ្វើអាគារឲ្យមន្ត្រីធ្វើការ ប៉ុន្តែមន្ត្រីមិនហ៊ានមកធ្វើទេពីព្រោះអាគារគ្មានគ្រឹះហើយតឡើងលើ, ការងារជួសជុលរថយន្ត ពុំដែលជួសជុលទេ យកតែលុយហើយតម្លៃជួសជុលស្ទើតែទិញឡានថ្មីមួយទៅហើយក្នុងមួយឆ្នាំៗ, ការងារបោះពុម្ពក៏អត់ដែរយកតែលុយ, ទិញសម្ភារៈកង់ឡានកង់ម៉ូតូក៏អត់ដែលទិញដែរយកតែលុយ,ការងារជួសជុលកំព្យូទ័រនិងព្រីនធ័រក៏យកតែលុយដែរមិនដែលជួសជុលឡើយរកតែកុំព្យូទ័រប្រើស្ទើតែគ្មាន។ ការរុះរើអាគារចាស់ដោយប្រមូលយកធ្វើជាកម្មសិទ្ធិរបស់ខ្លួនឯង យកទៅធ្វើផ្ទះឲ្យកម្មករនៅចំការ ភូមិកាម៉ែន ឃុំឯកភាព ស្រុកអូរជុំ។ ចងការប្រាក់ឲ្យមន្ទីរ តើមានឯកសារទេ យកទៅធ្វើអ្វី អ្នកណាដឹងឮខ្លះ ការប្រាក់ចំនួនប៉ុន្មានដែរឬជាគំនិតរបស់ខ្លួនដើម្បីកេងបន្លំយកលុយពីមន្ទីរដោយស្របច្បាប់ មួយវិញទៀតរាល់ពេលដែលមានរឿងតែងតែបង្ខំមន្ត្រីឲ្យផ្ដិតមេដៃគាំទ្រខ្លួនទាំងដែលខ្លួនធ្វើខុស បើអ្នកណាមិនផ្ដោតទេអ្នកនោះប្រឹងនឹងខ្លួន […]
កម្លាំងសមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់ ចុះបង្រ្កាបមុខសញ្ញាម្នាក់ រក្សាទុក ជួញដូរ និងប្រើប្រាស់សារធាតុញៀន ជាង១គីឡូក្រាម
ក្រុងពោធិ៍សាត់ ៖ ដោយអនុវត្តតាមមតិចង្អុលការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ស្ដីពីគោលនយោបាយការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យកាន់តែល្អប្រសើរនោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល លលកស សហការជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដឹកនាំបញ្ជាផ្ទាល់លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានចុះបង្ក្រាប ករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះរបស់ឈ្មោះ ជា ដាវីត (ហៅ បញ្ញា ហៅក្រឹម) ស្ថិតនៅភូមិព្រែកស្ដី សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៥ និង ៤៥នាទី។ លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៥ និង ៤៥នាទី កម្លាំងអធិការនគរបាលក្រុងពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ុន រតនា […]