Related Articles
រណ្តៅដីដល់ក្បាលប្រេត មួយកន្លែងនៅចំណុចភូមិចំបក់ កំពុងតែមមារញឹកគ្រឿងចក្ររបស់ខ្លួនយ៉ាងសកម្មដោយមិនទាន់មន្ត្រីជំនាញរ៉ែនិងថាមពលចុះទប់ស្កាត់!!!
(បាត់ដំបង) ៖ អាជីវកម្មរណ្តៅដីខ្នាតយក្សជីកកាយយកអាចម៍ដីមានទំហំរាប់ហិតតាជម្រៅដល់ក្បាលប្រេតហើយនៅចំណុច ភូមិចំបក់ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបងកំពុងធ្វើសកម្មភាពដំណើរការគ្រឿងចក្រជាច្រើនគ្រឿងរបស់ខ្លួនដោយសេរីនៅមិនទាន់ឃើញមន្ត្រីជំនាញមូលដ្ឋាន និងមន្ត្រីជំនាញខេត្តនិងក្រសួងរ៉ែនិងថាមពលណាម្នាក់ចុះទប់ស្កាត់នៅឡើយទេ។ ប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានអោយដឹងថា៖រណ្តៅដីមួយកន្លែងនេះកំពុងបន្តអាជីកម្មរបស់ខ្លួនជារៀងរាល់ថ្ងៃដោយជីកកាយយកអាចម៍ដីដឹកជញ្ជូនទៅលក់អោយឈ្មួញដោយបានលុយដាក់ខោវប៉ៅដោយមិនខ្វល់ពីផលប៉ះពាល់បាក់ស្រុតដីចំការ របស់ប្រជាពលរដ្ឋនៅក្បែខាងនោះទេ។ ពលរដ្ឋបន្តថា៖អាជីវកម្មរណ្តៅដីមួយកន្លែងដោយគេឲ្យតែងតែហៅរណ្តៅ ដែលមានឈ្មោះល្បីល្បាញ ពេញស្រុកសំពៅលូន។ ជុំវិញរណ្ដៅដីខាងលើពលរដ្ឋស្នើសុំលោក សុខ លូ អភិបាលខេត្តបាត់ដំបង គួរតែយកចិត្តទុកដាក់ចាត់មន្ត្រីជំនាញរ៉ែថាមពលក្នុងខេត្តដើម្បីចុះពិនិត្យនិងធ្វើការទប់ស្កាត់ផងជៀសវាងមានបុគ្គលខិលខូចៗមួយចំនួនកំពុងតែលួចលាក់ធ្វើអាជីវកម្មរបស់ខ្លួនដោយមិនមានលិខិតអនុញ្ញាតពីក្រសួងមន្ទីរ៉ែនិងថាមពល។ ជាពិសេសពលរដ្ឋក្នុងមូលដ្ឋានសំណូមពរលោក កែវ រតន: រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលមេត្តាចាត់មន្ត្រីជំនាញនៃក្រសួងចុះពិនិត្យទីតាំងអាជីវកម្មរណ្ដៅដីជីកកាយចេយកអាចម៍ដីមួយកន្លែងនេះផង។ ដើម្បីទប់ស្កាត់ដល់អាជីវកម្មមួយកន្លែងនេះកំពុងតែលួចលាក់ធ្វើអាជីវកម្មដោយមិនមានលិខិតអនុញ្ញាតបទដ្ឋានណាពីក្រសួងរ៉ែនិងថាមពលនិងកំពុងគិតកេងប្រវែងធ្វើអោយបាត់បង់ចំណូលពន្ធរដ្ឋ៕
សមត្ថកិច្ចខេត្តស្ទឹងត្រែង ចាប់រថយន្តខ្នាតធំ ១គ្រឿង ដឹកអុសកៅស៊ូពីលើ និងបង្កប់ឈើប្រណីតពីក្រោម
(ស្ទឹងត្រែង) ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានស្ទាក់ចាប់រថយន្តយីឌុប ០១ គ្រឿង ដែលដឹកអុសកៅស៊ូពីលើ និងបង្កប់ឈើអារប្រណីតល្មើសច្បាប់ ជិត ១៤០ សន្លឹក ពីក្រោម ។ រថយន្តល្មើសនេះ បានចេញពីខេត្តរតនគិរី នៅម៉ោងជិតពាក់កណ្តាលអាធ្រាត្រ ថ្ងៃទី៦ ខែធ្នូ ជិតឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅលើដងផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិសាស្ត្រភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ។ យោងតាមរបាយការណ៍របស់ផ្នែករដ្ឋបាលព្រៃឈើស្ទឹងត្រែង បានឱ្យដឹងថា ដោយមានការអនុញ្ញាតពី លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង និងនាយផ្នែករដ្ឋបាលព្រៃឈើស្ទឹងត្រែង មន្ត្រីផ្នែករដ្ឋបាលព្រៃឈើ ០២ នាក់ បានចុះត្រួតពិនិត្យរថយន្ត ០១ គ្រឿង ក្រោយពីបង្ក្រាបដោយកម្លាំងនគរបាលខេត្ត និងបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ។ រថយន្តដែលបង្ក្រាបនោះ បានដឹកអុសកៅស៊ូចេញពីស្រុកបរកែវ ខេត្តរតនគិរី ឆ្ពោះទៅកាន់ខេត្តព្រៃវែង ដោយឆ្លងកាត់ខេត្តស្ទឹងត្រែង និងក្រោយការពិនិត្យ […]
ទីតាំងល្បែងសុីសង”ជល់មាន់”តាមអនឡាញ ជ្រកក្រោម អាជ្ញាប័ណ្ណឡូតូ ជាច្រើនកន្លែងក្នុង ក្រុងស្ទឹងសែន ខេត្តកំពង់ធំ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្ក្រាប.!។
ទីតាំងល្បែងសុីសង”ជល់មាន់”តាមអនឡាញ ជ្រកក្រោម អាជ្ញាប័ណ្ណឡូតូ ជាច្រើនកន្លែងក្នុង ក្រុងស្ទឹងសែន ខេត្តកំពង់ធំ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្ក្រាប.! ខេត្តកំពង់ធំ ÷ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានរាយការណ៍មកថា! មានទីតាំងល្បែងសុីសង”ជល់មាន់”តាមអនឡាញ ជ្រូកក្រោម អាជ្ញាប័ណ្ណឡូតូ ជាច្រើនកន្លែង ស្ថិតនៅភូមិស្លាកែប សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បាននាំគ្នាបើកលេងអនាធិបតេយ្យ ខណៈអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! ធ្វើឲ្យពួកគាត់សង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បើកភ្លើងខៀវមិនខាន ទើបអាចបើកលេងបានដោយរលូនបែបនេះ.!។ ទីតាំងល្បែងសុីសង”ជល់មាន់”តាមអនឡាញ ជ្រកក្រោម អាជ្ញាប័ណ្ណឡូតូ ស្ថិតក្នុងភូមិសាស្រ្ត ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក ពោលគឺលេងរាល់ថ្ងៃ ខួបប្រាំង ខួបវស្សាតែម្តង មិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្រ្កាបឡើយ! គេសង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន អាចបានទទួលលាភសក្ការៈ និងផលប្រយោជន៍ ពីម្ចាស់បនល្បែងខុសច្បាប់ រួចអស់ហើយផងក៏មិនដឹង.!។ ប្រភពដដែលបានឲ្យដឹងទៀតថា! ទីតាំងល្បែងសុីសង”ជល់មាន់”តាមអនឡាញ ជ្រកក្រោម អាជ្ញាប័ណ្ណឡូតូ ជាច្រើនកន្លែង […]