Related Articles
លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវជាសិស្សច្បង (បានបញ្ចប់ការសិក្សា)
ថ្ងៃសុក្រ ទី០៦ ខែតុលា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យការពារជាតិ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវជាសិស្សច្បង (បានបញ្ចប់ការសិក្សា ក្នុងឆ្នាំ២០១៣នៅបណ្ឌិត្យសភាយោធាអូស្រ្តាលី) ដែលមានការចូលរួមពីលោកយោធាចារ្យនៃសាកលវិទ្យាល័យការពារជាតិ រួមជាមួយក្រុមនាយទាហានកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្រា្តលី បានធ្វើបទបង្ហាញ ស្ដីអំពីការចែករំលែកបទពិសោធន៍របស់ ក្រុមនាយទាហានកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាយោធាអូស្រ្តាលី (RCAF ADFA&RMC-D Aumni) អំពីសាលាបណ្ឌិត្យសភាយោធាអូស្ត្រាលី (Australian Defence Force Academy) និងមហាវិទ្យាល័យភូមិន្ទយោធា-ដាន់ទ្រូន (Royal Military College-Duntroon) ជូនដល់ នាយទាហាន នាយទាហានរង ពលទាហាន និងសិក្ខាកាម នៃសាកលវិទ្យាល័យការពារជាតិ ដែលបានចូលរួមជាច្រើនរូបទៀត៕
តុលាការលែងបុរសវាយអ្នកលក់អណ្ដើកមុខអង្គរវត្តឱ្យទៅផ្ទះបណ្ដោះអាសន្ន ប៉ុន្តែនៅបន្តសំណុំរឿងជាធម្មតា
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តសៀមរាប នៅល្ងាចថ្ងៃអាទិត្យ ទី១៤ ខែមករានេះ បានឱ្យដឹងថា តំណាងអយ្យការបានសម្រេចដោះលែងជនសង្ស័យ២នាក់ ដែលប្រើអំពើហិង្សាលើអ្នកលក់អណ្ដើកនៅមុខប្រាសាទអង្គរវត្ត ឱ្យត្រឡប់ទៅលំនៅដ្ឋានជាបណ្ដោះអាសន្ន។ ការណ៍ដែលតំណាងអយ្យការសម្រេចឱ្យជនសង្ស័យទាំងពីរត្រឡប់ទៅលំនៅដ្ឋានបែបនេះ គឺព្រោះតែករណីនេះជាបទល្មើសហិង្សាមិនមានលក្ខណៈធ្ងន់ធ្ងរ មិនបង្ករឱ្យជនរងគ្រោះរងរបួសធ្ងន់ធ្ងរ ឬពិការអចិន្ត្រៃយ៍ និងផ្អែកលើហេតុផលជនសង្ស័យទាំងពីរ មានប្រពន្ធ និងកូនតូចៗក្នុងបន្ទុកជាច្រើននាក់ដែលត្រូវមើលថែរក្សា។ លើសពីនេះតំណាងអយ្យការសម្រេចដូច្នេះ ព្រោះពិនិត្យឃើញថានៅតំណាក់កាលមន្ត្រីយុត្តិធម៌ ជនសង្ស័យឈ្មោះ សុខ សឿន និងជនសង្ស័យឈ្មោះ ហៃ រដ្ឋា បានបង្ហាញការសោកស្តាយជាខ្លាំងនូវអំពើប្រព្រឹត្ត និងទទួលស្គាល់ថាជាកំហុសរបស់ខ្លួន រួចបានសុំទោសអាណាព្យាបាល និងជនរងគ្រោះ ដែលបានវាយទៅលើជនរងគ្រោះឈ្មោះ ណុល សំណាង។បន្ថែមពីនេះ ជនសង្ស័យទាំង២នាក់ ក៏បានសងសំណងសមរម្យដល់ជនរងគ្រោះ ហើយជនរងគ្រោះបានដកពាក្យបណ្ដឹងនិងឈប់ ប្តឹងក្នុងរឿងនេះតទៅទៀត។ ក្នុងដំណាក់កាលមន្ត្រីយុត្តិធម៌មានមេធាវីបានដាក់ពាក្យស្នើសុំធានាត្រឹមត្រូវដល់ជនសង្ស័យ ថានឹងចូលខ្លួនមកវិញនៅគ្រប់ ដំណាក់កាលនីតិវិធីរបស់តុលាការ។ ផ្អែកលើអង្គហេតុច្បាប់ និងហេតុផលទាំងនេះ ទើបតំណាងអយ្យការអនុញ្ញាតឱ្យជនសង្ស័យត្រឡប់ទៅលំនៅដ្ឋានជាបណ្ដោះអាសន្ន ក៏ប៉ុន្តែបើទោះអនុញ្ញាតឱ្យត្រឡប់ទៅលំនៅដ្ឋានបណ្ដោះអាសន្នក៏ពិតមែន អ្នកនាំពាក្យបានអះអាងថាសំណុំរឿងនេះ តំណាងអយ្យការនឹងត្រូវបន្តចាត់ការទៅតាមនីតិវិធី ស្របតាមច្បាប់។ គួររំលឹកឡើងវិញថា កាលពីថ្ងៃទី១១ ខែមករា នៅចំណុចស្ពានបណ្តែតទឹក មុខប្រាសាទអង្គរវត្ត ដែលស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់នគរធំ គឺមានករណីបុគ្គលិកអាជ្ញាធរអប្សរាពីរនាក់ ទី១ ឈ្មោះ សុខ […]
សម្តេចតេជោ ហ៊ុន សែន ណែនាំដល់អ្នកគ្រប់គ្រងគុនខ្មែរ រៀបចំឱ្យកីឡាករប្រដាល់នៅតាមបណ្ដាខេត្ត មានឱកាសឡើងមកប្រកួតនៅភ្នំពេញ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានណែនាំដល់អ្នកពាក់ព័ន្ធពិសេសអ្នកគ្រប់គ្រងគុនខ្មែរគួររៀបចំឱ្យកីឡាករប្រដាល់នៅតាមបណ្ដាខេត្តមានឱកាសឡើងមកប្រកួតនៅភ្នំពេញ ខណៈសម្តេចយល់ឃើញថា កាលណាកីឡាករនៅទីក្រុងចេញប្រកួតញឹកញាប់ពេកអាចនាំប៉ះពាល់ដល់សុខភាពរបស់កីឡាករ។ ក្នុងឱកាសជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយកីឡាករបាល់ទាត់ក្រុមតារាកម្ពុជា និងក្រុមកីឡាប្រដាល់គុនខ្មែរ នាល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចសង្កេតឃើញថា កីឡាករប្រដាល់ដែលឡើងប្រកួតរៀងរាល់សប្ដាហ៍ភាគច្រើនជាកីឡាករដែលនៅរាជធានីភ្នំពេញ ពុំមានកីឡាករដែលឡើងមកពីបណ្ដាខេត្តចូលរួមប្រកួតឡើយ។ កត្ដានេះ ជំរុញចិត្តសម្តេចផ្ដល់នូវសារណែនាំដល់អ្នកពាក់ព័ន្ធ ពិសេសអ្នកគ្រប់គ្រងគុនខ្មែរឱ្យគិតគូររៀបចំដល់កីឡាករប្រដាល់នៅតាមបណ្ដាខេត្តមានឱកាសឡើងមកប្រកួតនៅទីក្រុងភ្នំពេញ។ ម្យ៉ាងទៀតកាលណាកីឡាករនៅទីក្រុងចូលរួមប្រកួតញឹកញាប់ពេក នឹងធ្វើឱ្យប៉ះពាល់សុខភាព ដូច្នេះគួរផ្ដល់ឱកាសដល់កីឡាករនៅតាមបណ្ដាខេត្ត ឱ្យបានច្រើនក្នុងការចូលរួមប្រកួតនៅភ្នំពេញ។ នេះជាការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការផ្ដល់ឱកាសដល់កីឡាករនៅតាមបណ្ដាខេត្តបានឡើងមកប្រកួតនៅទីក្រុងនឹងធ្វើឱ្យកម្ពុជាមានធនធានកីឡាក្នុងរយៈពេលវែងនិងមិនថមថយ។ សូមបញ្ជាក់ជូនដែរថា ជានិច្ចជាកាលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ខ្លាំងលើការលើកកម្ពស់វិស័យកីឡាកម្ពុជាគ្រប់ទម្រង់ ពិសេសសុខទុក្ខរបស់កីឡាក កីឡាការិនី មិនថានៅរាជធានីភ្នំពេញ ឬនៅតាមបណ្ដាខេត្តឡើយ ហើយនាពេលកន្លងមកសម្តេចក៏បានឧបត្ថម្ភនូវថវិកាផ្ទាល់ខ្លួន ដើម្បីទ្រទ្រង់ដល់វិស័យកីឡាកម្ពុជា ក៏ដូចជាក្រុមកីឡាករកម្ពុជាផងដែរ។ គួរបញ្ជាក់ជូនដែរថា មិនត្រឹមតែសម្តេចតេជោ ហ៊ុន សែន ប៉ុណ្ណោះទេ […]