Related Articles
រថយន្តបែនដឹកដីបុកជាមួយម៉ូតូ បណ្តាលឱ្យក្មេងស្រីម្នាក់ស្លាប់នឹងម្នាក់ទៀតរងរបួស នៅស្រុកបសេដ្ឋ
រថយន្តបែនដឹកដីបុកជាមួយម៉ូតូ បណ្តាលឱ្យក្មេងស្រីម្នាក់ស្លាប់នឹងម្នាក់ទៀតរងរបួស នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ៖ ក្មេងស្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងចំណែកម្នាក់ទៀតរួមដំណើបានរងរបួស ហើយត្រូវបានដឹកយកទៅព្យាបាល ខណៈដែលជិះម៉ូតូឌុបគ្នា បុកជាមួយរថយន្តបែនដឹកដី។ ហេតុការណ៍រថយន្តបុកជាមួយម៉ូតូមានមនុស្សស្លាប់និងរបួសនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិត្រពាំងឈូក,ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ នគរបាលចរាចរណ៍ស្រុកបសេដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្ត១គ្រឿងម៉ាក Nissan Diesel UD គ្មានផ្លាកលេខ (មិនស្គាល់អត្តសញ្ញាណអ្នកបើកបរនោះទេ) បានបើកបរតាមបណ្តោយផ្លូវក្រាលកៅស៊ូមួយខ្សែ ពីទិសខាងជើងទៅទិសខាងត្បូង។ លុះពេលធ្វើដំណើរមក ដល់ចំណុចកើតហេតុរថយន្តបានបត់ឆ្វេង ស្រាប់តែបុកជាមួយម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ ព្រៃវែង1N-7676 បើកបរដោយឈ្មោះ ឡូង ស្រីទី ភេទស្រី អាយុ១៤ឆ្នាំរស់នៅភូមិអូរ ឃុំទួលសាលា ស្រុកបសេដ្ឋ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងក្មេងស្រីម្នាក់ទៀតដែលរួមដំណើរ ឈ្មោះ ភិន ណារី ភេទស្រី អាយុ១៤ឆ្នាំ នៅភូមិអូរព្រាល ឃុំស្វាយរំពារ ស្រុកបសេដ្ឋរងរបួស ដែលកំពុងបើកបរពីក្រោយហើយបើកជែងរថយន្តនោះ។ ប្រភពព័ត៌មានពីនគរបាលចរាចណ៍ បានបន្តទៀតថា ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ផ្នែកជំនាញបានកំពុងស្រាវជ្រាវនិងបន្តស្វែង រកអ្នកបើកបររថយន្តនោះ។ ចំណែកសពក្មេងស្រី ជនរងគ្រោះនគរបាលជំនាញបានប្រគល់ជូនសាច់ញាតិក្រុមគ្រួសារ […]
តុលាការចេញដីកាឃុំខ្លួនក្រុមក្មេងទំនើងឈ្មោះ ក្រុមដើមពោធិ៍ (DP) និងក្រុមបឹងសាឡាងស្នួល (BSL) ក្រោយព្រួតវាយ និងកាប់ជនងគ្រោះបណ្តាលឱ្យស្លាប់ និងរបួសធ្ងន់
(ភ្នំពេញ) ៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណភាពនៃជនរងគ្រោះ បង្កឡើងដោយក្មេងទំនើង ឈ្មោះក្រុមដើមពោធិ៍ (DP) និងក្រុមបឹងសាឡាងស្នួល (BSL) ដោយចៅក្រមបានចេញដីកាឃុំពួកគេដាក់ពន្ធនាគារ ។ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ៧៤៩៧ ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ទាក់ទិននឹងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារ មរណភាពនៃជនរងគ្រោះ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ដែលមានជនត្រូវចោទមានខ្លួនចំនួន ៩នាក់ ។ គឺ១៖ ឈ្មោះ ឈាង លីហួ ភេទប្រុស អាយុ ១៧ឆ្នាំ ២៖ ឈ្មោះ ខេង សាវៀត ភេទប្រុស អាយុ ១៦ឆ្នាំ ៣៖ ឈ្មោះ ម៉ែន សិទ្ធិញ្ញាន ភេទប្រុស អាយុ ១៦ឆ្នាំ ៤៖ ឈ្មោះ ហាន់ណាហ្វី ម៉ូហាំម៉ាត់តាវហ៊ូច ភេទប្រុស […]
ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធក្នុងករណីហិង្សាដោយចេតនាដេញកាប់ជនរងគ្រោះ
ពោធិ៍សាត៖ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង៩៖៣៥នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងជង សហការជាមួយជំនាញផ្នែកព្រហ្មទណ្ឌស្រុកបាកាន និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រុកតាលោសែនជ័យ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ។ ជនសង្ស័យចំនួន ០២នាក់ គឺទី១.ឈ្មោះ ខុម ប៊ុនឡុង ភេទប្រុស អាយុ១៩ឆ្នាំ ទី២.ឈ្មោះ ខុម ខែម ភេទប្រុស អាយុ១៥ឆ្នាំ អ្នកទាំង២នាក់រស់នៅភូមិព្រៃវាំង ឃុំតាលោ ស្រុកតាលោសែនជ័យ ដកហូតវត្តុតាង ម៉ូតូឌ្រីមសង់ ពណ៏ទឹកមាស ចំនួន ០១ គ្រឿង ។ តាមបណ្តឹងរបស់ជនរងគ្រោះ ពាក់ព័ន្ធក្នុងករណីហឹង្សាដោយចេតនាដេញកាប់ជនរងគ្រោះ ឈ្មោះ ប្រុស ឆាលី ភេទប្រុស អាយុ២០ឆ្នាំរស់នៅ ភូមិកោះកែវ ឃុំត្រពាំងជង(គ្មានរបួស) និង កាប់បំផ្លាញ ម៉ូតូ០២គ្រឿង បែកក្បាលម៉ូតូ កន្ទុយម៉ូតូ កាលពីថ្ងៃទី៦ ខែ វិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៦និង៣៥នាទី នៅចំណុចមុខវិទ្យាល័យបាកានស្ថិតនៅភូមិក្រោលក្របី ឃុំត្រពាំងជង […]