Related Articles
សមាគមសារព័ត៌មានសុក្រឹត សូមថ្លែងអំណរគុណ លោក ខៀវ ឃាង និងភរិយា ដែលមានទឹកចិត្តសប្បុរសបានជួយឧបត្ថម្ភ អង្ករ ចំនួន ៥០គីឡូ សម្រាប់ប្រើប្រាស់ក្នុងសមាគមសារព័ត៌មានសុក្រឹត សាខាខេត្តបាត់ដំបង ។
សមាគមសារព័ត៌មានសុក្រឹត សូមថ្លែងអំណរគុណ លោក ខៀវ ឃាង និងភរិយា ដែលមានទឹកចិត្តសប្បុរសបានជួយឧបត្ថម្ភ អង្ករ ចំនួន ៥០គីឡូ សម្រាប់ប្រើប្រាស់ក្នុងសមាគមសារព័ត៌មានសុក្រឹត សាខាខេត្តបាត់ដំបង ។
មន្រ្តីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. ចុះត្រួតពិនិត្យទីតាំងស្ដុក និងចែកចាយសាច់បង្កក និងផលិតផលផ្សេងទៀតចំនួន ២ទីតាំង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
(ភ្នំពេញ) ៖ អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប. ក្នុងគោលបំណងការពារសុខុមាលភាពជូនប្រជាពលរដ្ឋ តាមរយៈការលើកកម្ពស់គុណភាព សុវត្ថិភាពផលិតផលម្ហូបអាហារ ពិសេសអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងវេទិការវាងរាជរដ្ឋាភិបាលជាមួយវិស័យឯកជនលើកទី១៩ និងអនុសាសន៍ណែនាំ របស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានណែនាំដល់មន្រ្តីជំនាញក្រោមឱវាទ ឱ្យយកចិត្តទុកដាក់ពង្រឹងសកម្មភាពចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ ពិសេសទីតាំងស្តុកសាច់ស្រស់និងក្លាស្សេ ដើម្បីទប់ស្កាត់ និងបង្ការការនាំចូល ស្តុកទុក និងចែកចាយផលិតផលសាច់គ្មានប្រភព និងលិខិតបញ្ជាក់គុណភាព មានចម្លងមេរោគ ឬប្រើប្រាស់សារធាតុគីមីហាមឃាត់ ដែលបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់ ។ ជាក់ស្តែង នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្រ្តីជំនាញ ក.ប.ប. របស់អគ្គនាយកដ្ឋាន ដឹកនាំដោយ លោក ប៊ុន ចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. បានដឹកនាំកម្លាំងចុះត្រួតពិនិត្យទីតាំងស្តុកសាច់បង្កកចំនួន ០២ កន្លែង […]
អភិបាលក្រុងសិរីសោភ័ណ ដាក់បទបញ្ជាលើរថយន្តដឹកដីដែលបើកជាន់ការ៉ូឡាចិញ្ចើមផ្លូវ ត្រូវជួសជុលសងវិញជាបន្ទាន់
(បន្ទាយមានជ័យ) ៖ អាជ្ញាធរក្រុងសិរីសោភ័ណ បានដាក់បទបញ្ជាទៅលើរថយន្តធំៗ ជាពិសេសរថយន្តដឹកដីទាំងឡាយណា ដែលបានបើកជាន់លើកម្រាលក្រាលការ៉ូទ្បាតាមចញ្ចើមផ្លូវ ក្នុងក្រុង បណ្តាលឱ្យរងការខូចខាត ត្រូវជួសជុលឡើងវិញជាបន្ទាន់ ។ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានបញ្ជាក់ថា ការ៉ូទ្បាដែលបានរៀបចំនៅតាមចញ្ចើមដងផ្លូវជាតិលេខ៥ នេះ គឺដើម្បីលម្អក្រុង និងសម្រាប់ប្រជាពលរដ្ឋដើរថ្មើរជើង ឬដើម្បីហាត់ប្រាណ បែរជារថយន្តបើកជាន់ធ្វើឱ្យរងការខូចខាតទ្រព្យសម្បត្តិរដ្ឋស្ទើរខូចទាំងស្រុង ។ ហើយនៅពេលនេះ លោក បានហៅម្ចាស់រថយន្ត និងម្ចាស់ដីដែលបានចាក់ដី ត្រូវរៀបចំជួសជុលតាមចញ្ចើមផ្លូវ និងធ្វើការរៀបក្រាលការ៉ូឡាលម្អនៅតាមចញ្ចើមផ្លូវជាតិលេខ៥ ទ្បើងវិញ ។ ប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណ បានសារទរនឹងចំណាត់ការនេះ ព្រោះការ៉ូឡាដែលរងការខូចខាតនេះ មានរយៈពេលជិតមួយខែមកហើយ ដោយរថយន្តដឹកដីចេញ-ចូលចាក់ដីនៅផ្នែកខាងក្រោយជិតមាត់ស្ទឹងក្រុងសិរីសោភ័ណ ។ ដោយឡែក លោក សុក ចាន់ថា ប្រធានមន្ទីសាធារណៈការ និងដឹកជញ្ជូនខេត្ត បានបញ្ជាក់ថា រថយន្តដឹកដីកិនធ្វើឱ្យខូចខាតកម្រាល ការ៉ូឡា នៅចំណុចចិញ្ចើមផ្លូវខាងលិចក្បាលស្ពានសែនសិន ប្រមាណជាង ១០០ ម៉ែត្រ នៅចិញ្ចើមផ្លូវខាងជើងនោះគឺម្ចាស់ដី និងម្ចាស់រថយន្តព្រមទទួលធ្វើការជួសជុលសងទ្បើងវិញ ៕