Related Articles
សមត្ថកិច្ចបង្ហាញមុខជនសង្ស័យ ៦នាក់ ពាក់ព័ន្ធករណីកាប់ប្លន់ម៉ូតូ និងគាស់ផ្ទះរបស់ប្រជាពលរដ្ឋ
(ភ្នំពេញ) ៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការបង្ហាញមុខជនសង្ស័យ ចំនួន ០៦ នាក់ ជាសាធារណៈមុនបញ្ចូនទៅតុលាការ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោយពីបង្ក្រាបបានជាបន្តបន្ទាប់ ពាក់ព័ន្ធបទល្មើសប្លន់ម៉ូតូ លួច និងគាស់ផ្ទះរបស់ប្រជាពលរដ្ឋ ។ ការបង្ហាញមុខជនសង្ស័យប្រុសស្រីទាំង ០៦ នាក់ខាងលើនេះ ដោយមានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទើបលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ធ្វើការបង្ហាញមុខជនសង្ស័យក្នុងអំពើប្លន់ និងលួច ចំនួន ០៣ ករណីផ្សេងគ្នា នៅខណ្ឌដង្កោ ក្នុងនោះអំពើប្លន់ ០២ ករណី និងលួចម៉ូតូ ០១ ករណី ឃាត់ខ្លួនជនសង្ស័យ សរុប ០៦ នាក់ ។ លោកវរសេនីយ៍ឯក ជឹម […]
មានករណីគប់គ្រាប់បែកចូលក្នុងបន្ទប់ នៅស្រុកបាណន់ ខេត្តបាត់ដំបង សង្ស័យពាក់ព័ន្ធរឿង “ស្នេហាត្រីកោណ”
ករណីជនមិនស្គាល់មុខ លួចគប់គ្រាប់បែកចូលក្នុងបន្ទប់នារីម្នាក់ សមត្ថកិច្ចកំពុងដាក់ការសង្ស័យថា អាចជារឿងស្នេហាត្រីកោណ ទើបក្លាយទៅជាគំនុំ ដើម្បីសងសឹក ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០២ ៖ ៣០ នាទី រំលងអាធ្រាត្រ នៅចំណុចទួលក្រសាំង ក្នុងភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។ ក្នុងរបាយការណ៍ បានបញ្ជាក់ទៀតថា នៅមុនពេលកើតហេតុ មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពគប់គ្រាប់បែក ចូលក្នុងបន្ទប់កូនស្រីរបស់ឈ្មោះ ស៊ុក កុយ ភេទប្រុស អាយុ ៤១ ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ បណ្តាលឱ្យរបួសឈ្មោះ ស៊ុក ថាវី ភេទប្រុស អាយុ ១២ ឆ្នាំ ចំកន្លែងជើងឆ្វេងត្រង់ភ្មែកគោ និងបាតជើងខាងស្តាំ ។ បើតាមការចុះពិនិត្យ និងស្រាវជ្រាវដល់ទីតាំងកើតហេតុ ពីសំណាក់សមត្ថកិច្ចជំនាញ បានបង្ហាញថា ករណីនេះ គឺជនសង្ស័យ […]
សម្រេចលុបឈ្មោះវរសេនីយ៍ត្រី ផាត ផានណូ ចេញពីក្របខណ្ឌ នៃកងយោធពលខេមរភូមិន្ទ បន្ទាប់ពីមន្រ្តីយោធាបាញ់បោះសេរី
(ភ្នំពេញ) ៖ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ បានចេញសេចក្តីសម្រេច លុបឈ្មោះវរសេនីយ៍ត្រី ផាត ផានណូ ចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ដែលមានអត្ថលេខ ០៦៩៣០១ ជំនួយការនាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ ។ ការសម្រេចលុបឈ្មោះចេញពីក្របខណ្ឌនេះ ធ្វើឡើងបន្ទាប់ពីមន្រ្តីយោធារូបនេះ បានបាញ់បោះសេរីដោយផ្ទុះអាវុធ ចំនួន ៥គ្រាប់ នៅតាមបណ្តោយផ្លូវ២៣៨ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ វេលាម៉ោងប្រមាណ ០៣ទៀបភ្លឺ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ។ រយៈពេល ០៣ម៉ោង ប៉ុណ្ណោះ ក្រោយផ្ទុះអាវុធ មន្រ្តីយោធានោះត្រូវបានកម្លាំងនគរបាលខណ្ឌ៧មករា សហការជាមួយអាវុធហត្ថខណ្ឌ ចាប់ឃាត់ខ្លួនបានភ្លាមៗ ៕