Related Articles
សិស្សគេចសាលាចំនួន ២៣នាក់ ត្រូវបានកម្លាំងនគរបាលស្រុកស្វាយអន្ទរ ហៅមកអប់រំ និងធ្វើកិច្ចសន្យា
ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០២៤ កម្លាំងអន្តរាគមន៍ នៃអធិការដា្ឋននគរបាលស្រុកស្វាយអន្ទរ បានចុះល្បាតចល័ត ត្រួតពិនិត្យទីតាំងដែលមានសិស្សគេចសាលា ចំនួន ៣ទីតាំង នៅក្នុងភូមិសាស្ត្រឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ជាលទ្ធផល កម្លាំងនគរបាលបានឃាត់ខ្លួនក្មេងទំនើងដែលស្លៀកពាក់ឯកសណ្ឋានជាសិស្សហើយបានគេចសាលាមិនព្រមចូលរៀនបានចំនួន ២៣នាក់ ដើម្បីយកមកអប់រំណែនាំ និងធ្វើកិច្ចសន្យា ដោយមាន ការធានាពីអាណាព្យាបាល ។ ជាមួយគ្នានោះដែរ ក៏មានការអញ្ជើញចូលរួមសហការពីលោកគ្រូនាយកសាលា និងអាណាព្យាបាលសិស្សជាច្រើនរូបផងដែរ ៕
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែង ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ថៃ្ងព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ជវាស័ក ព.ស.២៥៦៧ ត្រូវ នឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង ពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងរបស់ ឯកឧត្តម សេង លាង ជាប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ ជំនួស ឯកឧត្តម ងួន ណា រ៉ាដែលត្រូវបានផ្ទេរភារកិច្ចទៅជាប្រធានសាលាដំបូងរាធានីភ្នំពេញវិញ។ ពិធីនេះក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ, ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ, ឯកឧត្តម សមាជិក ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌, ឯកឧត្តមប្រធាន, និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តនានា ព្រមទាំងលោក លោកស្រីជាចៅក្រម ព្រះរាជអាជ្ញារង មន្ត្រីតុលាការ និងមន្ត្រីអនុវត្តច្បាប់ផ្សេងទៀត។ ក្នុងពិធីនេះដែល ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្ដៅជូនចំពោះ ឯកឧត្តម សេង លាង ប្រធានសាលាដំបូងរាជធានីភ្នំពេញ ដែលត្រូវបានផ្ទេរ […]
ប្រជាពលរដ្ឋជាច្រើនអ្នក ផ្ទុះការតវ៉ាបិទផ្លូវ ឃាត់រថយន្តដឹកដី ដែលបង្កឱ្យធូលីហុយចូលផ្ទះអ្នកភូមិ ក្នុងស្រុកកំពង់រោទិ៍
(ស្វាយរៀង) ៖ ប្រជាពលរដ្ឋជាច្រើននាក់ រស់នៅក្នុងភូមិព្រៃចំណារ និងភូមិឫស្សីអម បានផ្ទុះការតវ៉ាបិទផ្លូវ និងឃាត់រថយន្តក្រុមអាជីវកម្មដឹកអាចម៍ដីលក់ ដោយចោទថា ក្រុមហ៊ុនមិនគោរពតាមកិច្ចសន្យា បង្កឱ្យធូលីដីហុយចូលផ្ទះរបស់ប្រជាពលរដ្ឋ ធ្វើឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋយ៉ាងខ្លាំង ។ ករណីបិទផ្លូវនេះ កើតឡើងនៅរសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្លូវលំ ក្នុងភូមិព្រៃចំណារ និងភូមិឫស្សីអម ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។ ការបិទផ្លូវនេះ ប្រជាពលរដ្ឋបានលើកឡើងថា បិទផ្លូវ ដើម្បីសំណូមពរសុំការអន្តរាគមន៍ ពីលោកមេភូមិព្រៃចំណារ លោកមេភូមិឫស្សីអម និងលោកមេឃុំខ្សែត្រ ចុះមកដោះស្រាយ ឱ្យក្រុមអាជីវករដឹកដីស្រោចទឹកជាប្រចាំទើបអនុញ្ញាត ឱ្យក្រុមអាជីវកម្មទាំងនោះ បើកបរដឹកដីជាធម្មតាឡើងវិញ ។ បើតាមអាជ្ញាធរឃុំខ្សែត្រ បានឱ្យដឹងថា ក្រុមហ៊ុនអាជីវកម្មដឹកដីជាច្រើន បានមកប្រកបអាជីវកម្មជីករណ្ដៅដី យកអាចម៍ដីលក់ ហើយបានដឹកដី ទៅចាក់ឱ្យក្រុមហ៊ុន នៅតំបន់អភិវឌ្ឍន៍មួយកន្លែង ស្ថិតនៅភូមិព្រៃចំណារ និងភូមិឫស្សីអម ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។ អាជ្ញាធរ បន្ថែមថា ក្រុមហ៊ុនបានសុំច្បាប់ធ្វើអាជីវកម្មពី រដ្ឋបាលឃុំខ្សែត្រ រួចហើយ […]