Related Articles
រឿងដដែលៗកើតនៅស្រុកស្រីសន្ធរ គឺការចាក់ដីចូលទន្លេមេគង្គ ១ករណីទៀត
ករណីចាក់ដីចូលទន្លេបានបង្កការភ្ញាក់ផ្អើល១ថ្មី ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ សកម្មភាពចាក់ដីចូលទន្លេដើម្បីពង្រីកវិសាលភាពដីរបស់ខ្លួន បានកើតឡើងនៅចំណុចមាត់ទន្លេមេគង្គ ស្ថិតក្នុងភូមិល្វាទេ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ អាជ្ញាធរមូលដ្ឋាន ឃុំមានជ័យ មិនដឹងអំពីករណីនេះទេ ពីព្រោះម្ចាស់ទីតាំងមិនបានជូនដំណឹង ឬមិនបានសុំច្បាប់អំពីការចាក់ដីនោះទេ។ មជ្ឃដ្ឋានប្រជាពលរដ្ឋ នៅក្នុងស្រុកស្រីសន្ធរនិយាយថា ការមិនអនុវត្តច្បាប់ធ្វើឲ្យរឿងដដែលៗនេះកើតឡើង។ កម្ទេចថ្មរលាយដោយអាចម៍ដី ត្រូវបានគេចាក់ចូលទៅក្នុងផ្ទៃទន្លេមេគង្គបានចម្ងាយជាង១០ម៉ែត្រពីច្រាំង រួច ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ លោកមេឃុំមានជ័យប្រាប់ថា គេមិនដឹងថាម្ចាស់ទីតាំងចាក់ដីលុបទន្លេមេគង្គនេះជានរណាទេ? ពីព្រោះដំណើរការចាក់ដីនេះ មិនមានសុំច្បាប់អាជ្ញាធរមូលដ្ឋាននោះទេ។ លោកមេឃុំថា នៅ ពេលដែលប្រជាពលរដ្ឋរាយការណ៍ ទើបលោកបានដឹងអំពីករណីនេះ។ ទោះជាយ៉ាងណាក៏ដោយ លោកក៏បានរាយការណ៍បន្តទៅ រដ្ឋបាលស្រុកស្រីសន្ធររួចហើយ ដូច្នេះត្រូវតែរង់ចាំវិធានការរបស់រដ្ឋបាលស្រុក។ វិធាន ការយ៉ាងណា រង់ចាំមើលចំណាត់ការរបស់អាជ្ញាធរស្រុកខេត្តជាបន្តទៀត។ ប្រជាពលរដ្ឋនៅភូមិល្វាទេ ឃុំមានជ័យ ព្យាយាមលាក់ បាំងអត្តសញ្ញាណម្ចាស់ទីតាំង ដែលចាក់ដីចូលទន្លេមេគង្គនៅចំណុចខាងលើនេះ។ ដូចគ្នានេះដែរ លោកមេឃុំមានជ័យក៏ធ្វើជាមិនដឹង ចំពោះអ្វីដែលកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួនបទំនងជាបានទទួលលាបសក្ការៈពីជនដែលចាក់ដីចូលទន្លេមេគង្គ។ យ៉ាងណា ក៏ដោយ អ្នកភូមិមួយ ចំនួនមិនពេញចិត្តចំពោះទង្វើបំពានច្បាប់នេះទេ។ គេថាវាជាការឃុបឃិតគ្នា រវាងអាជ្ញាធរមូលដ្ឋានឃុំមានជ័យ នៃស្រុកស្រីសន្ធរពីបញ្ហានេះ។ ប៉ុន្តែអ្នកភូមិយល់ថា គេមិនអាច យកចង្អេរមកបាំង ទង្វើខុសច្បាប់នៃការចាក់ដីចូលទន្លេមេគង្គ […]
#ល្បែងមាន់ជល់អនឡាញកំពុងតែរីកដូចផ្សិតនៅក្នុងក្រុងនៅខេត្តសៀមរាប។
សៀមរាប ៖ ក្រោយរាជរដ្ឋាភិបាលដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់លុបបំបាត់រាល់ល្បែងស៊ីសងគ្រប់ប្រភេទពិសេសល្បែងតាមប្រព័ន្ធអនឡាញនៅទូទាំងប្រទេសកន្លងមកនោះ ងាកមកមើលខេត្តសៀមរាបវិញ ពិសេសក្នុងក្រុងសៀមរាប តែម្តង គឺកំពុងដំណើរការលេងភ្នាល់រាល់ថ្ងៃតាមទីតាំងជាច្រើននៅលើអាយផេត និងឡែបថបតូចៗ ផ្ទុយពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ។ យោងអនុសាសន៍របស់សម្តេច នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់បទបញ្ជា ឱ្យលោកអភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុង ត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស។ មិនបាត់នោះទេ កំពុងតែរីកដដុះដាលខ្លាំងណាស់ក្នុង ក្រុងសៀមរាបខេត្តសៀមរាបនូវវង់ល្បែងស៊ីសង ដូចជាឡូតូអនឡាញ និងជល់មាន់អនឡាញ ដែលដើមឡើយដាក់បញ្ចាំងភ្នាល់តាមទូរទស្សន៍ធំៗ ខណៈពេលនេះលេចចេញល្បែងភ្នាល់ទាំងនេះលើអាយផេត និងឡែបថបតូចៗទៅវិញ ។ ជាក់ស្ដែងនារសៀលថ្ងៃទី២៣ខែមករា ឆ្នាំ២០២៣នេះ ក្រុមការងារសារព័ត៌មានSPH.hotnewsបានចុះផ្តិតយករូបភាពជាក់ស្ដែង ចំពោះទីតាំងកំពុងតែដំណើរការ ស្រែកហូរកញ្ជ្រៀវ សប្បាយក្នុងការលេងល្បែងភ្នាល់ដាក់ប្រាក់ទាំងនេះ ស្ថិតនៅ ភូមិត្រពាំងសេះ សង្កាត់គោកចក។ ប៉ុន្តែអ្វីដែលចម្លែកបំផុត សំឡេងហូរកញ្ជ្រៀវសើចក្អាកក្អាយ ចេញពីទីតាំងល្បែងស៊ីសងភ្នាល់ដាក់ប្រាក់ទាំងនេះ មិនបានរំខានដល់ត្រចៀករបស់អាជ្ញាធរមូលដ្ឋាននោះឡើយ។ បញ្ហាទាំងនេះ វាពិតណាស់និងបង្កអសន្តិសុខក្នុងសង្គម អំពើហិ.ង្សាក្នុងគ្រួសារ ចោរកម្ម ដោយពលរដ្ឋមើលឃើញថា អាជ្ញាធរមិនបានយកចិត្តទុកដាក់ទប់ស្កាត់តាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពដែលរាជរដ្ឋាភិបាលដាក់ចេញឲ្យអនុវត្តនោះទេ ។ ពលរដ្ឋក្នុងក្រុងសៀមរាបជាពិសេសប្រជាពលរដ្ឋក្នុងសង្កាត់គោកចក ស្នើសុំលោក […]
រាជរដ្ឋាភិបាល សម្រេចបន្តគោលការណ៍លើកលែងពន្ធការអនុគ្រោះពន្ធបន្ថែមទៀត ការពន្យារ និងការព្យួរការអនុវត្តពន្ធសម្រាប់វិស័យអចលនទ្រព្យ
(ភ្នំពេញ) ៖ អនុលោមតាមការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្តីជូនដំណឹងដោយបានសម្រេចបន្តគោលការណ៍លើកលែងពន្ធ ការអនុគ្រោះពន្ធបន្ថែមទៀត ការពន្យារ និងការព្យួរការអនុវត្តពន្ធសម្រាប់វិស័យអចលនទ្រព្យ។ ការណ៍ដែលរាជរដ្ឋាភិបាលនឹងបន្តអនុគ្រោះពន្ធទៅលើវិស័យអចលនទ្រព្យនេះ ក្នុងគោលបំណងរក្សាស្ថិរភាពនៃវិស័យសំណង់ និងអចលនទ្រព្យ ដែលត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយ ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ច។ យោងតាមសេចក្តីជូនដំណឹងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ការបន្តអនុគ្រោះពន្ធរបស់រាជរដ្ឋាភិបាលសម្រាប់វិស័យអចលនទ្រព្យនេះ រួមមាន៖ ១. ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ២. ពន្ធលើប្រាក់ចំណេញមូលធន ៣. ពន្ធលើអនចលទ្រព្យ និង៤. ពន្ធលើដីធ្លីមិនបានប្រើប្រាស់។