Related Articles
លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវជាសិស្សច្បង (បានបញ្ចប់ការសិក្សា)
ថ្ងៃសុក្រ ទី០៦ ខែតុលា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យការពារជាតិ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវជាសិស្សច្បង (បានបញ្ចប់ការសិក្សា ក្នុងឆ្នាំ២០១៣នៅបណ្ឌិត្យសភាយោធាអូស្រ្តាលី) ដែលមានការចូលរួមពីលោកយោធាចារ្យនៃសាកលវិទ្យាល័យការពារជាតិ រួមជាមួយក្រុមនាយទាហានកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្រា្តលី បានធ្វើបទបង្ហាញ ស្ដីអំពីការចែករំលែកបទពិសោធន៍របស់ ក្រុមនាយទាហានកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាយោធាអូស្រ្តាលី (RCAF ADFA&RMC-D Aumni) អំពីសាលាបណ្ឌិត្យសភាយោធាអូស្ត្រាលី (Australian Defence Force Academy) និងមហាវិទ្យាល័យភូមិន្ទយោធា-ដាន់ទ្រូន (Royal Military College-Duntroon) ជូនដល់ នាយទាហាន នាយទាហានរង ពលទាហាន និងសិក្ខាកាម នៃសាកលវិទ្យាល័យការពារជាតិ ដែលបានចូលរួមជាច្រើនរូបទៀត៕
ក្នុងឆ្នាំ២០២៣ ខេត្តកំពង់ឆ្នាំង ប្រមូលផលត្រីបានជាង ៤ម៉ឺនតោន បើប្រៀបធៀបនឹងឆ្នាំ២០២២ កើនឡើង ១ពាន់តោន
(កំពង់ឆ្នាំង) ៖ ខេត្តកំពង់ឆ្នាំង ជាខេត្តមួយសម្បូរត្រី ដោយសារតែខេត្តនេះ ស្ថិតជាប់នឹងបឹងទន្កេសាប ។ នៅក្នុងឆ្នាំ២០២៣ កន្លងទៅ ខេត្តកំពង់ឆ្នាំង ប្រមូលផលត្រីទឹកសាប បានជាង ០៤ ម៉ឺនតោន ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ។ លោក លី ឡា បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣ កន្លងទៅនេះ ខេត្តកំពង់ឆ្នាំង ប្រមូលផលត្រីបាន ចំនួន ៤១.១៦៥ តោន បើប្រៀបធៀបទៅនឹងឆ្នាំ២០២២ កើនឡើង ចំនួន ១.០០០ តោន ។ លោកនាយខណ្ឌ បានបញ្ជាក់ថា ការកើនឡើងនៃផលត្រីនេះ ដោយកត្តាធម្មជាតិ និងបទល្មើសមានការថយចុះ ។ លោក លី ឡា បានឱ្យដឹងទៀតថា កន្លងទៅនេះ មន្ត្រីជំនាញរដ្ឋបាលជលផល គ្រប់លំដាប់ថ្នាក់ […]
រសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ
រសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាកា និងជាប្រធានក្រុមប្រឹក្សាប្រឡងប្រណាំង កងរាជអាវុធហត្ថខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាប្រឡងប្រណាំង ដើម្បីវាយតម្លៃសម្រេច ស្នើសុំប័ណ្ណសរសើរ របស់អគ្គបញ្ជាការ និងក្រសួងការពារជាតិ ជូនបុគ្គល និងអង្គភាព ដែលមានស្នាដៃល្អ ប្រចាំឆ្នាំ២០២២ ។ សមាសភាពចូលរួម មេបញ្ជាការរង នាយការិយាល័យប្រតិបត្ដិការ និងហ្វឹកហ្វឺន នាយការិយាល័យបុគ្គលិក នាយការិយាល័យគោលយោបាយ នាយការិយាល័យអប់រំផ្សព្វផ្សាយ ចូលរួមជាច្រើននាក់ផងដែរ។