Related Articles
ខ្មាន់កាំភ្លើង ២នាក់ ចូលទៅបាញ់ជនរងគ្រោះដល់ក្នុងផ្ទះ បណ្តាលឱ្យរងរបួសធ្ងន់ ៣នាក់ នៅក្រុងពោធិ៍សាត់
(ពោធិ៍សាត់) ៖ នៅវេលាម៉ោងជាង ១៨ យប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ មានជនដៃដល់ ចំនួន ០២ នាក់ បានចូលទៅបាញ់ជនរងគ្រោះដល់ក្នុងផ្ទះ បណ្តាលឱ្យរងរបួសពីរនាក់ប្តីប្រពន្ធ និងម្តាយ នៅភូមិបណ្តុះសណ្តែក សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា ខ្មាន់កាំភ្លើងមានគ្នា ចំនួន ០២ នាក់ ហើយបានចូលទៅបាញ់ជនរងគ្រោះ ដែលគេស្គាល់ថាមានមុខរបររកស៊ីលក់ត្រី បណ្តាលឱ្យរងរបួសធ្ងន់ពីរនាក់ប្តីប្រពន្ធ និងស្រ្តីជាម្តាយ ។ យោងតាមសមត្ថកិច្ច បានបង្ហើបជាបឋមថា ជនរងគ្រោះ ទី-១ ឈ្មោះ ទិត្យ កុសល ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវកម្ម (ទិញលក់ត្រី) រងរបួសធ្ងន់ កំពុងស្ថិតក្នុងសង្រ្គោះបន្ទាន់ ទី-២ ឈ្មោះ ជា វួចហេង ភេទស្រី អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ […]
រថយន្តមួយគ្រឿងបើកឆ្លងផ្លូវដែកមិនបានប្រុងប្រយ័ត្ន បណ្ដាលឱ្យរថភ្លើងបុកខ្ទេចមួយចំហៀង តែសំណាងល្អអ្នកបើកបរមិនមានការរងរបួស
(ភ្នំពេញ) ៖ រថយន្តម៉ាកកាមរីឆ្លាម ០១គ្រឿង បានរងការខូចខាតខ្ទេចមួយចំហៀងខ្លួនទាំងស្រុង បន្ទាប់ពីបើកឆ្លងកាត់ផ្លូវដែកស្របពេលដែលមានរថភ្លើងមកដល់ បានបុកពេញទំហឹង សំណាងល្អអ្នកបើកបរមិនមានការរងរបួស ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ០៧ ៖ ៣០ នាទីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងភូមិសាក់ប្រយុទ្ធ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ពលរដ្ឋនៅជិតកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តខាងលើបើកបរក្នុងទិសដៅពីកើតទៅលិច លុះពេលទៅដល់ត្រង់ចំណុចកើតហេតុឆ្លងកាត់ផ្លូវដែក ។ ខណៈនោះស្រាប់តែមានរថភ្លើង ០១ ខ្សែ បើកបរធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ពេលទៅដល់ ក៏បានបុករថយន្តពេញទំហឹង បណ្ដាលឱ្យរថយន្តខ្ទាតជាច្រើនម៉ែត្រ រងការខូចខាតមួយចំហៀងខាងឆ្វេងទាំងស្រុងតែម្ដង ។ ពលរដ្ឋថា ផ្លូវដែកនេះខ្សែភ្នំពេញបាត់ដំបង ហើយនៅត្រង់ចំណុចកើតហេតុនោះ ពុំមានដាក់រនាំងសម្រាប់ទម្លាក់បិទផ្លូវការពារ នៅពេលរថភ្លើងឆ្លងកាត់នោះទេ គឺមានតែស្លាកសញ្ញាតែប៉ុណ្ណោះ ។ ម្យ៉ាងទៀតរាល់ថ្ងៃពេលទៅដល់ជិតនោះ រថភ្លើងចុចស៊ីផ្លេរហូត ប៉ុន្តែនៅថ្ងៃកើតហេតុពុំដឹងជាយ៉ាងម៉េចទេ ទើបអត់ចុចស៊ីផ្លេហើយក៏បុករថយន្តបង្កការខូចខាតបែបនេះ បន្ទាប់មករថភ្លើងបានឈប់បន្តិចក៏បើកចេញទៅបាត់ដោយទុកតំណាងឱ្យនៅកន្លែងកើតហេតុ ។ អ្នកបើកបររថយន្តឈ្មោះ ឆោ ហុកស៊ីន […]
ជាតិចិន ៣នាក់ និងអ្នកបើកបរម្នាក់ លួចឆ្លងដែនខុសច្បាប់ ក្នុងស្រុកឆែប ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន
(ស្ទឹងត្រែង) ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកឆែប ដែលមានព្រំប្រទល់ជាប់ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង សៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានឃាត់ខ្លួនជនជាតិចិនប្រុសស្រី ០៣ នាក់ និងអ្នកបើកបរដឹកជញ្ជូនម្នាក់ ខណៈលួចឆ្លងដែនខុសច្បាប់ ចេញពីប្រទេសឡាវ រួចបញ្ជួនទៅកាន់ការិយាល័យផ្នែកអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីចាត់វិធានការតាមនីតិវិធី ។ តាមការបញ្ជាក់ពី លោកវរសេនីយ៍ឯក ស៊ឹម សាយ អធិការនគរបាលស្រុកឆែប បានឱ្យដឹងថា កម្លាំង នៃអធិការដ្ឋាននគរបាលស្រុកឆែប បានដាក់ប៉ុស្ដិ៍ត្រួតពិនិត្យយ៉ាងតឹងរឹង ២៤ ម៉ោង លើ ២៤ ម៉ោង លុះនៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានត្រួតពិនិត្យ និងឃាត់ខ្លួនជនជាតិចិនប្រុសស្រី ចំនួន ០៣ នាក់ រួមនឹងខ្មែរម្នាក់ ដែលជាអ្នកបើករថយន្ដ ដឹកជនបរទេសសង្ស័យលួចឆ្លងដែនខុសច្បាប់ ។ ក្រោយពីត្រួតពិនិត្យជាក់ស្ដែង នៅទីតាំងប៉ុស្ដិ៍ត្រួតពិនិត្យ ក្នុងមូលដ្ឋានស្រុកឆែប កម្លាំងសមត្ថកិច្ចនៅគោលដៅ បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើបណ្ដោះអាសន្ន រួមនឹងរថយន្ត ០១ គ្រឿង ដែលជាមធ្យោបាយដឹកជញ្ជូនអ្នកដំណើរ ។ ជនសង្ស័យខាងលើ […]