Related Articles
សម្រេចលុបឈ្មោះវរសេនីយ៍ត្រី ផាត ផានណូ ចេញពីក្របខណ្ឌ នៃកងយោធពលខេមរភូមិន្ទ បន្ទាប់ពីមន្រ្តីយោធាបាញ់បោះសេរី
(ភ្នំពេញ) ៖ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ បានចេញសេចក្តីសម្រេច លុបឈ្មោះវរសេនីយ៍ត្រី ផាត ផានណូ ចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ដែលមានអត្ថលេខ ០៦៩៣០១ ជំនួយការនាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ ។ ការសម្រេចលុបឈ្មោះចេញពីក្របខណ្ឌនេះ ធ្វើឡើងបន្ទាប់ពីមន្រ្តីយោធារូបនេះ បានបាញ់បោះសេរីដោយផ្ទុះអាវុធ ចំនួន ៥គ្រាប់ នៅតាមបណ្តោយផ្លូវ២៣៨ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ វេលាម៉ោងប្រមាណ ០៣ទៀបភ្លឺ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ។ រយៈពេល ០៣ម៉ោង ប៉ុណ្ណោះ ក្រោយផ្ទុះអាវុធ មន្រ្តីយោធានោះត្រូវបានកម្លាំងនគរបាលខណ្ឌ៧មករា សហការជាមួយអាវុធហត្ថខណ្ឌ ចាប់ឃាត់ខ្លួនបានភ្លាមៗ ៕
ត្រីរាជមួយក្បាលទម្ងន់ជាង ១០០គីឡូក្រាម លែងចូលក្នុងទន្លេសាបវិញ បន្ទាប់ពីអ្នកនេសាទចាប់បាន
(កណ្តាល) ៖ អ្នកនេសាទម្នាក់ឈ្មោះ ម៉ុត សាវឿន ដែលបានលែងត្រីរាជ ០១ ក្បាល ទម្ងន់ ១១៥ គីឡូក្រាម ប្រវែង ២,២ ម៉ែត្រ ចូលក្នុងទន្លេសាបវិញ ស្ថិតក្នុងឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល បន្ទាប់ពីនេសាទបាន នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ។ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសរសើរចំពោះសកម្មភាពនេះ គឺជាគំរូដ៏ល្អ និងមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការរួមចំណែកថែរក្សា ការពារ និងអភិរក្សប្រភេទត្រីដែលជិតផុតពូជ ។ រដ្ឋបាលជលផល ក៏បានអំពាវនាវដល់អ្នកនេសាទ ចូលរួមថែរក្សា និងការពារប្រភេទត្រីដែលជិតផុតពូជ ដោយលែងចូលក្នុងដែនទឹកធម្មជាតិវិញ នៅពេលនេសាទបាន ដើម្បីថែរក្សាវត្តមានរបស់ប្រភេទត្រីទាំងនេះ ឱ្យសម្បូរសម្រាប់កូនចៅជំនាន់ក្រោយ ៕
នារីខ្មែរម្នាក់ ដែលសុំកិច្ចអន្តរាគមន៍ពីសមត្ថកិច្ច ត្រូវបានសង្គ្រោះដោយសមត្ថកិច្ចចិនហើយ
ចិន៖ ទីបំផុតនារីខ្មែរម្នាក់ ដែលសុំកិច្ចអន្តរាគមន៍ពី លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ត្រូវបានកម្លាំងនគរបាលចិន សង្គ្រោះចេញពីកន្លែងបង្ខាំងដោយសុវត្ថិភាពហើយ។ ដំណឹងដ៏គួរឱ្យរីករាយនេះ ត្រូវបាននារីរងគ្រោះផ្ដល់ផ្ទាល់មកកាន់ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤។ យោងតាមការឱ្យដឹងពីនារីរងគ្រោះ ពេលនេះរូបនាងកំពុងស្ថិតក្រោមការថែទាំ និងបំពេញនីតិវិធី ដោយកម្លាំងនគរបាលចិន ដោយមានការយកចិត្តទុកដាក់សម្របសម្រួលពីស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិន។ លោក ទូច សុឃៈ បានចាត់ទុកលទ្ធផលនេះ ជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃកម្ពុជា ជាមួយក្រសួងសន្តិសុខសាធារណៈចិន ជារួមគឺជាលទ្ធផលមួយជ្រុងថ្មីទៀត នៃកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន។ សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៩ ខែតុលា បន្ទាប់ពីប្រមូល និងទទួលព័ត៌មានគ្រប់ជ្រុងជ្រោយពីនារីរងគ្រោះ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានចាត់នីតិវិធី និងសម្របសម្រួលភ្លាមៗជាមួយស្ថាប័នពាក់ព័ន្ធ ព្រមទាំងស្ថានទូតកម្ពុជា។ ត្រឹមតែជាង១ម៉ោង ស្ថានទូតកម្ពុជា និងចិន ក៏បានទាក់ទងទៅកាន់នារីរងគ្រោះ រហូតឈានទៅសង្គ្រោះបានដោយកម្លាំងនគរបាលចិន។ ដូចនារីរងគ្រោះបានបញ្ជាក់ និងបើតាមព័ត៌មានបន្ថែមពីលោក ទូច សុឃៈ ពេលនេះនាងកំពុងស្ថិតក្នុងស្ថានភាពសុវត្ថិភាព […]