Related Articles
អភិបាលក្រុងសិរីសោភ័ណ ដាក់បទបញ្ជាលើរថយន្តដឹកដីដែលបើកជាន់ការ៉ូឡាចិញ្ចើមផ្លូវ ត្រូវជួសជុលសងវិញជាបន្ទាន់
(បន្ទាយមានជ័យ) ៖ អាជ្ញាធរក្រុងសិរីសោភ័ណ បានដាក់បទបញ្ជាទៅលើរថយន្តធំៗ ជាពិសេសរថយន្តដឹកដីទាំងឡាយណា ដែលបានបើកជាន់លើកម្រាលក្រាលការ៉ូទ្បាតាមចញ្ចើមផ្លូវ ក្នុងក្រុង បណ្តាលឱ្យរងការខូចខាត ត្រូវជួសជុលឡើងវិញជាបន្ទាន់ ។ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានបញ្ជាក់ថា ការ៉ូទ្បាដែលបានរៀបចំនៅតាមចញ្ចើមដងផ្លូវជាតិលេខ៥ នេះ គឺដើម្បីលម្អក្រុង និងសម្រាប់ប្រជាពលរដ្ឋដើរថ្មើរជើង ឬដើម្បីហាត់ប្រាណ បែរជារថយន្តបើកជាន់ធ្វើឱ្យរងការខូចខាតទ្រព្យសម្បត្តិរដ្ឋស្ទើរខូចទាំងស្រុង ។ ហើយនៅពេលនេះ លោក បានហៅម្ចាស់រថយន្ត និងម្ចាស់ដីដែលបានចាក់ដី ត្រូវរៀបចំជួសជុលតាមចញ្ចើមផ្លូវ និងធ្វើការរៀបក្រាលការ៉ូឡាលម្អនៅតាមចញ្ចើមផ្លូវជាតិលេខ៥ ទ្បើងវិញ ។ ប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណ បានសារទរនឹងចំណាត់ការនេះ ព្រោះការ៉ូឡាដែលរងការខូចខាតនេះ មានរយៈពេលជិតមួយខែមកហើយ ដោយរថយន្តដឹកដីចេញ-ចូលចាក់ដីនៅផ្នែកខាងក្រោយជិតមាត់ស្ទឹងក្រុងសិរីសោភ័ណ ។ ដោយឡែក លោក សុក ចាន់ថា ប្រធានមន្ទីសាធារណៈការ និងដឹកជញ្ជូនខេត្ត បានបញ្ជាក់ថា រថយន្តដឹកដីកិនធ្វើឱ្យខូចខាតកម្រាល ការ៉ូឡា នៅចំណុចចិញ្ចើមផ្លូវខាងលិចក្បាលស្ពានសែនសិន ប្រមាណជាង ១០០ ម៉ែត្រ នៅចិញ្ចើមផ្លូវខាងជើងនោះគឺម្ចាស់ដី និងម្ចាស់រថយន្តព្រមទទួលធ្វើការជួសជុលសងទ្បើងវិញ ៕
បទល្មើសព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំព្រេចកំពុងកើតមានយ៉ាងសកម្មនៅចំណុចអន្ទ្រងព្រំប្រទល់ខេត្ត ក្រចេះ
បទល្មើសព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំព្រេចកំពុងកើតមានយ៉ាងសកម្មនៅចំណុចអន្ទ្រងព្រំប្រទល់ខេត្ត ក្រចេះ ខេត្តមណ្ឌលគិរី÷បទល្មើសនៃការកាប់បំផ្លាញព្រៃឈើរួចហើយដឹកចេញ ពីដែនជម្រកសត្វព្រៃភ្នំព្រេចក្រោមការគ្រប់គ្រងរបស់លោកព្រហ្ម វិបុលរតនៈ ដែលមានលោក សាន ធួន ប្រធានស្នាក់ការអន្ទ្រងកំពុងកើតមានយ៉ាងសកម្មដោយពួកអ្នកកាប់ឈើទាំងនោះ បានប្រើ ប្រាស់គោយន្តកន្ត្រៃឬកាឡេថង ដឹកឈើចេញពីចំណុចអន្ទ្រងស្ថិតនៅក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្ត មណ្ឌលគិរី ដឹកឆ្លងចេញ តាមផ្លូវតុងមិន ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។ ពួកអ្នកដឹកឈើឆ្លងចេញទៅដល់ភូមិស្រែត្រែង ឃុំក្បាល ដំរី ស្រុកសំបូរ ខេត្តក្រចេះ អះអាងប្រាប់អ្នកកាសែតថា ពួកគេបានបង់ប្រាក់ឲ្យមន្ត្រីបរិស្ថានខេត្តមណ្ឌលគិរីរួច រាល់ហើយ ទាំងការចូលកាប់,ទាំងការដឹកឈើចេញ ។ពួកគេនិយាយថា ការបង់ប្រាក់ជូនលោកប្រធានស្នាក់ការអន្រ្ទងសាន ធួន ផង លោកនាយកដែនជម្រកសត្វ ព្រៃភ្នំព្រិចផងនិងត្រូវផ្ញើជូនថ្នាក់ដឹកនាំមន្ទីរផង។ អ្នកដឹកឈើទាំងនោះមិនប្រាប់ឈ្មោះអ្នកទទួលប្រាក់នោះឡើយ ប៉ុន្តែបានបញ្ជាក់ថា មន្ត្រីបរិស្ថាននៅចំណុចស្នាក់ការអន្ទ្រង ជាអ្នកយកប្រាក់ប្រគល់ទៅហើយលោក នាយកដែន។ សូម្បីតែលោកនាយកដែនមានឈ្មោះអ្វីនោះ ក៏អ្នករកស៊ីដឹកឈើទាំងនោះមិនស្គាល់ដែរ។ ពួក គេបន្តធ្វើសកម្មភាពមួយរយៈចុងក្រោយនេះយ៉ាងសកម្មដោយដឹកឈើចេញទាំងយប់ទាំងថ្ងៃក្នុងរង្វង់៥សប្តាហ៍មកហើយ។ ប្រភពរាយការណ៍ថា ចំណុចអន្ទ្រងប្រៀបដូចជាឆក ដ៏វែងឆ្ងាយមួយដែលស្ថិតនៅជាប់ព្រំប្រទល់ស្រុកសំបូរខេត្តក្រចេះ ។ គេអាចនិយាយដល់ការមិនទទួលខុស ត្រូវថា វាជាចំណុចដែលនៅឆ្ងាយល្បាតមិនដល់។ ប៉ុន្តែបើតាមអ្នករកស៊ីកាប់និងដឹកឈើបាននិយាយថាមន្ត្រីបរិស្ថាន(ឧទ្យានុរក្សក៏មិនដឹង) ជាអ្នកយកលុយពីការចេញនិងចូលនៅក្នុងតំបន់ដែលជម្រកសត្វព្រៃភ្នំព្រិច។ […]
បែកធ្លាយរឿងអាស្រូវមន្ត្រីជលផលជើងដប់ពីររូប កំពុងតែត្រេកត្រអាលក្នុងការប្រមូលលុយយ៉ាងមមាញឹកពីបងប្អូនប្រជានេសាទដែល ដាក់ឆ្នុក និងអូសលៀសក្នុងខេត្តសៀមរាប ។
បែកធ្លាយរឿងអាស្រូវមន្ត្រីជលផលជើងដប់ពីររូប កំពុងតែត្រេកត្រអាលក្នុងការប្រមូលលុយយ៉ាងមមាញឹកពីបងប្អូនប្រជានេសាទដែល ដាក់ឆ្នុក និងអូសលៀសក្នុងខេត្តសៀមរាប ។ បានដឹងហើយថា សម្បត្តិធនធានធម្មជាតិ គឺមានដូចជា : ភ្នំ បឹង ទន្លេ សមុទ្រ រ៉ែ ត្បូង រួមជាមួយព្រៃឈើ ។ ក្នុងនោះ គេសង្កេតឃើញ ថា នៅលើពិភពលោក រួមជាមួយ ប្រទេសកម្ពុជាផងដែរ ត្រូវបានរាជរដ្ឋាភិបាល និង ថ្នាក់ដឹកនាំ ថ្នាក់ជាតិ បានខិតខំ ណែនាំឲ្យមន្រ្តីថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ និង គាំពារ ថែរក្សា ។ ក្នុងនោះទៀតសោត គេសង្កេតឃើញថា ថ្នាក់ដឹកនាំ បានបង្កើតជាស្ថាប័ន្តរឺ ក្រសួងរ៉ែនិង ថាមពលបរិស្ថាន រដ្ឋបាលព្រៃឈើ សហគមន៍ផងដែរ គោលបំណង ថែរក្សា សម្បត្តិធម្មជាតិទាំងនេះ។ ហើយថ្នាក់ដឹកនាំ បានដាក់កម្លាំងមន្រ្តីជំនាញ ទាំងនោះ នៅតាមបណ្តា ភូមិ ឃុំ ស្រុក និង ខេត្ត រាជធានី […]