Related Articles
អភិបាលរាជធានីភ្នំពេញ ស្នើឱ្យទីក្រុងប៉េងកាំង រួមចំណែក ក្នុងការកែលម្អសោភ័ណភាព លើផ្លូវកំណាត់ផ្លូវម៉ៅសេទុង ឲ្យកាន់តែល្អប្រសើរឡើង
(ភ្នំពេញ) ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជួបពិភាក្សាការងារជាមួយលោក លូ យ៉ាន (Mr. Lu Yan) អនុប្រធានគណៈកម្មាធិការក្រុងប៉េកាំងនៃសន្និសីទប្រឹក្សានយោបាយប្រជាមានិតចិន នាព្រឹកថ្ងៃទី១១ ខែធ្នូ នៅសាលារាជធានីភ្នំពេញ។ ក្នុងជំនួបនោះ លោកឃួង ស្រេង បានជម្រាបជូនលោក លូ យ៉ាន ថា រាជធានភ្នំពេញ ជាទីក្រុងខ្មោច តែក្រោយការរំដោះប្រទេសជាតិ ដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានធ្វើឲ្យទីក្រុងមួយនេះមានការអភិវឌ្ឍរីកចម្រើន។ រដ្ឋបាលរាជធានីភ្នំពេញ បានគ្រប់គ្រងបានយ៉ាងល្អទាំងសន្តិសុខ ទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា។ លោក បានលើកឡើងបន្ថែមថា ប៉ុន្តែទោះបីជាមានការរីកចម្រើនបែបនេះក្តី បញ្ហាប្រឈមក៏នៅតែមានតម្រូវឲ្យអាជ្ញាធររាជធានីភ្នំពេញធ្វើការដោះស្រាយ ពិសេស លើការកកស្ទះចរាចរ និងបញ្ហាសំរាមសំណល់រឹង ដោយសារតែរាជធានីភ្នំពេញពីមុន គឺសម្រាប់ប្រជាពលរដ្ឋរស់នៅតែ ៣០ម៉ឺននាក់ តែមកដល់ពេលនេះ ដោយមានការរីកចម្រើន ធ្វើឲ្យរាជធានីភ្នំពេញ មានកំណើនប្រជាពលរដ្ឋរហូតដល់៣លាននាក់ចេញចូលរាជធានីភ្នំពេញក្នុងមួយថ្ងៃៗ ។ លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រាប់ទំនាក់ទំនងប្រទេសចិន និងកម្ពុជា ជាទំនាក់ទំនងមិត្តភាពដែកថែប និងចុងក្រោយនេះ គឺជាមិត្តភាពត្បូងពេជ្រ។ លោក បានសូមមិត្តចិន […]
បានដឹងហើយថា សម្បត្តិធនធានធម្មជាតិ គឺមានដូចជា : ភ្នំ បឹង ទន្លេ សមុទ្រ រ៉ែ ត្បូង រួមជាមួយព្រៃឈើ ។ ក្នុងនោះ គេសង្កេតឃើញ ថា នៅលើពិភពលោក រួមជាមួយ ប្រទេសកម្ពុជាផងដែរ ត្រូវបានរាជរដ្ឋាភិបាល និង ថ្នាក់ដឹកនាំ ថ្នាក់ជាតិ បានខិតខំ ណែនាំឲ្យមន្រ្តីថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ និង គាំពារ ថែរក្សា ។
បានដឹងហើយថា សម្បត្តិធនធានធម្មជាតិ គឺមានដូចជា : ភ្នំ បឹង ទន្លេ សមុទ្រ រ៉ែ ត្បូង រួមជាមួយព្រៃឈើ ។ ក្នុងនោះ គេសង្កេតឃើញ ថា នៅលើពិភពលោក រួមជាមួយ ប្រទេសកម្ពុជាផងដែរ ត្រូវបានរាជរដ្ឋាភិបាល និង ថ្នាក់ដឹកនាំ ថ្នាក់ជាតិ បានខិតខំ ណែនាំឲ្យមន្រ្តីថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ និង គាំពារ ថែរក្សា ។ ក្នុងនោះទៀតសោត គេសង្កេតឃើញថា ថ្នាក់ដឹកនាំ បានបង្កើតជាស្ថាប័ន្ត រឺ ក្រសួងរ៉ែនិង ថាមពល ជាពិសេសក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ សហគមន៍ផងដែរ គោលបំណង ថែរក្សា សម្បត្តិធម្មជាតិទាំងនេះ។ ហើយថ្នាក់ដឹកនាំ បានដាក់កម្លាំងមន្រ្តីជំនាញ ទាំងនោះ នៅតាមបណ្តា ភូមិ ឃុំ ស្រុក និង ខេត្ត រាជធានី មានទាំងគណៈបញ្ជាការឯកភាពខេត្ត គណៈបញ្ជាការឯកភាពស្រុក និងមន្ត្រីជំនាញគ្រប់ស្ថាប័ន […]
មន្ត្រីក្រសួងព័ត៌មាន ចាត់ទុកថា ការលើកកម្ពស់ការយល់ដឹងអំពីអក្ខរកម្មហិរញ្ញវត្ថុ តាមរយៈសេចក្ដីរាយការណ៍ព័ត៌មាន បានជួយដល់ប្រជាជនកម្ពុជា ក្នុងការរៀបចំផែនការហិរញ្ញវត្ថុ សម្រាប់គ្រួសារនីមួយៗ
ភ្នំពេញ៖ លោក រស់ ថាន់សន រដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងថាកម្មវិធីប្រគល់រង្វាន់ដល់ម្ចាស់ស្នាដៃ ដែលបានឈ្នះក្នុងការប្រកួតប្រជែងផលិត មាតិកាពហុមេឌាក្រោមប្រធានបទ ” ពង្រឹងការសន្សំសម្រាប់គ្រួសារ » រកឃើញជ័យលាភីចំនួន៤រូបនេះគឺផលិតផល សម្រាំងលើផ្នែករៀបចំផែនការហិរញ្ញវត្ថុសម្រាប់គ្រួសារ ដែលបានកើតចេញពីការខិតខំប្រឹងប្រែងប្រកួតប្រជែង ផលិតមាតិការបស់បេក្ខជន និងបានបង្ហាញអំពីស្នាដៃរបស់ខ្លួន ដែលអាចនិយាយបានថាគឺជាការបំប្លែងទ្រឹស្ដី ឱ្យទៅជាសកម្មភាព ហើយក៏ជាការបង្ហាញអំពីកំរិតយល់ដឹងលើទ្រឹស្ដីរបស់បេក្ខជនជ័យលាភី និងក៏បានបង្ហាញ អំពីសមត្ថភាពជំនាញរបស់គណៈកម្មការវាយតម្លៃ។ ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បន្តថា ជាមួយនឹងការខិតខំប្រឹងប្រែងសម្រិតសម្រាំងផលិតធនធានមនុស្សនេះ ក្រសួងព័ត៌មាន សូមលើកទឹកចិត្តដល់ក្មួយៗនិស្សិត គ្រឹះស្ថានអប់រំបណ្តុះបណ្តាល ជាពិសេសខាងផ្នែកប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងតួអង្គទាំងអស់ក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ឱ្យបន្តអភិវឌ្ឍសមត្ថភាពដុសខាត់ជំនាញវិជ្ជាជីវៈរបស់ខ្លួននិងប្រើប្រាស់ឱ្យអស់លទ្ធភាពនូវសក្តានុពលនៃការរីកចម្រើននៃបច្ចេកវិទ្យា ដើម្បីចូលរូមលើកំពស់ការផ្សព្វផ្សាយព័ត៌មាន។ ជាងនេះទៀត លោក ក៏បានណែនាំបន្ថែមថា យើងចាំបាច់ត្រូវពង្រឹងភាពធន់ទៅ នឹងរបត់នៃបរិវត្តកម្មឌីជីថល ដោយប្រកាន់ខ្ជាប់ការគោរពក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីលើកកម្ពស់គុណតម្លៃវិជ្ជ ជីវៈសារព័ត៌មាន បង្កើនជំនឿចិត្តមកលើប្រព័ន្ធផ្សព្វផ្សាយ ចូលរួមក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយសំដៅរួម ចំណែកការពារថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅកម្ពុជា។ ជាមួយយគ្នានេះ នៅតាមមន្ទីរព័ត៌មានរាជធានី ខេត្តនាពេលបច្ចុប្បន្ន ក្រសួងព័ត៌មាន បានបង្កើតឱ្យមានមន្ត្រីសម្របសម្រួលព័ត៌មាន និងសាធារណៈមតិប្រចាំរដ្ឋបាលរាជធានី ខេត្តនីមួយៗ ដើម្បីបង្ហាញឱ្យឃើញអំពីកម្ពុជាពិត គឺខុសពី កម្ពុជា នៅលើសារព័ត៌មានដែលបង្ហោះតាមបណ្តាញសង្គម។ […]