Related Articles
លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវជាសិស្សច្បង (បានបញ្ចប់ការសិក្សា)
ថ្ងៃសុក្រ ទី០៦ ខែតុលា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យការពារជាតិ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវជាសិស្សច្បង (បានបញ្ចប់ការសិក្សា ក្នុងឆ្នាំ២០១៣នៅបណ្ឌិត្យសភាយោធាអូស្រ្តាលី) ដែលមានការចូលរួមពីលោកយោធាចារ្យនៃសាកលវិទ្យាល័យការពារជាតិ រួមជាមួយក្រុមនាយទាហានកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្រា្តលី បានធ្វើបទបង្ហាញ ស្ដីអំពីការចែករំលែកបទពិសោធន៍របស់ ក្រុមនាយទាហានកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាយោធាអូស្រ្តាលី (RCAF ADFA&RMC-D Aumni) អំពីសាលាបណ្ឌិត្យសភាយោធាអូស្ត្រាលី (Australian Defence Force Academy) និងមហាវិទ្យាល័យភូមិន្ទយោធា-ដាន់ទ្រូន (Royal Military College-Duntroon) ជូនដល់ នាយទាហាន នាយទាហានរង ពលទាហាន និងសិក្ខាកាម នៃសាកលវិទ្យាល័យការពារជាតិ ដែលបានចូលរួមជាច្រើនរូបទៀត៕
រាជរដ្ឋាភិបាល សម្រេចបន្តគោលការណ៍លើកលែងពន្ធការអនុគ្រោះពន្ធបន្ថែមទៀត ការពន្យារ និងការព្យួរការអនុវត្តពន្ធសម្រាប់វិស័យអចលនទ្រព្យ
(ភ្នំពេញ) ៖ អនុលោមតាមការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្តីជូនដំណឹងដោយបានសម្រេចបន្តគោលការណ៍លើកលែងពន្ធ ការអនុគ្រោះពន្ធបន្ថែមទៀត ការពន្យារ និងការព្យួរការអនុវត្តពន្ធសម្រាប់វិស័យអចលនទ្រព្យ។ ការណ៍ដែលរាជរដ្ឋាភិបាលនឹងបន្តអនុគ្រោះពន្ធទៅលើវិស័យអចលនទ្រព្យនេះ ក្នុងគោលបំណងរក្សាស្ថិរភាពនៃវិស័យសំណង់ និងអចលនទ្រព្យ ដែលត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយ ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ច។ យោងតាមសេចក្តីជូនដំណឹងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ការបន្តអនុគ្រោះពន្ធរបស់រាជរដ្ឋាភិបាលសម្រាប់វិស័យអចលនទ្រព្យនេះ រួមមាន៖ ១. ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ២. ពន្ធលើប្រាក់ចំណេញមូលធន ៣. ពន្ធលើអនចលទ្រព្យ និង៤. ពន្ធលើដីធ្លីមិនបានប្រើប្រាស់។
សម្រេចលុបឈ្មោះវរសេនីយ៍ត្រី ផាត ផានណូ ចេញពីក្របខណ្ឌ នៃកងយោធពលខេមរភូមិន្ទ បន្ទាប់ពីមន្រ្តីយោធាបាញ់បោះសេរី
(ភ្នំពេញ) ៖ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ បានចេញសេចក្តីសម្រេច លុបឈ្មោះវរសេនីយ៍ត្រី ផាត ផានណូ ចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ដែលមានអត្ថលេខ ០៦៩៣០១ ជំនួយការនាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ ។ ការសម្រេចលុបឈ្មោះចេញពីក្របខណ្ឌនេះ ធ្វើឡើងបន្ទាប់ពីមន្រ្តីយោធារូបនេះ បានបាញ់បោះសេរីដោយផ្ទុះអាវុធ ចំនួន ៥គ្រាប់ នៅតាមបណ្តោយផ្លូវ២៣៨ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ វេលាម៉ោងប្រមាណ ០៣ទៀបភ្លឺ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ។ រយៈពេល ០៣ម៉ោង ប៉ុណ្ណោះ ក្រោយផ្ទុះអាវុធ មន្រ្តីយោធានោះត្រូវបានកម្លាំងនគរបាលខណ្ឌ៧មករា សហការជាមួយអាវុធហត្ថខណ្ឌ ចាប់ឃាត់ខ្លួនបានភ្លាមៗ ៕