Related Articles
ពិតជាសាហាវណាស់! ម្តាយមីង សម្លាប់ក្មួយស្រីខ្លួនឯង នៅស្រុកបវេល ខេត្តបាត់ដំបង ដោយសារតែខឹងក្មួយស្រីនិយាយទូរសព្ទឮៗ និងចេញចូលផ្ទះយប់ជ្រៅ
(បាត់ដំបង) ៖ លោកវរសេនីយ៍ឯក សុខ សារិន អធិការនៃអធិការដ្ឋាននគរបាលស្រុកបវេល បានឱ្យដឹងថា នៅវេលាម៉ោងប្រហែល ១ ៖ ៣០ នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ មានករណីឃាតកម្មគិតទុកជាមុនមួយករណី ស្ថិតនៅចំណុចក្រុមទី១ ភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ពៅ ដារី ភេទស្រី អាយុ ៤៥ ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ ដោយបានធ្វើសកម្មភាពយកពូថៅកាប់ទៅលើជនរងគ្រោះ ដែលជាក្មួយស្រីខ្លួនឯង មានឈ្មោះ សេង គឹមហ៊ាង អាយុ ១៦ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ដែលកំពុងតែដេកលក់លើគ្រែ បណ្តាលឱ្យត្រូវមុខ និងក្បាល ជាច្រើនពូថៅ ស្លាប់នៅនឹងកន្លែងកើតហេតុ ។ លោកអធិការនគរបាលស្រុកបវេល បានឱ្យដឹងទៀតថា ករណីឃាតកម្មនេះ បានកើតឡើងដោយសារតែស្រ្ដីជាម្ដាយមីង ខឹងនឹងជនរងគ្រោះនិយាយទូរសព្ទឮៗ និងចេញចូលផ្ទះយប់ជ្រៅពេក ។ លោកវរសេនីយ៍ឯក សុខ សារិន បានបញ្ជាក់បន្ថែមទៀតថា […]
ពលរដ្ឋស្នើអាជ្ញាធរខេត្តកណ្ដាល ជួយបង្ក្រាប ទីតាំងល្បែងភ្នាល់ចាក់បាល់ និងហ្គេមបាញ់ត្រី ក្នុងសង្កាត់ស្វាយរលំ…!ពលរដ្ឋស្នើអាជ្ញាធរខេត្តកណ្ដាល ជួយបង្ក្រាប ទីតាំងល្បែងភ្នាល់ចាក់បាល់ និងហ្គេមបាញ់ត្រី ក្នុងសង្កាត់ស្វាយរលំ…!
ខេត្តកណ្តាល៖ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ តាមប្រភពប្រជាពលរដ្ឋក្នុងសង្កាត់ស្វាយរលំ បានង្ហើបប្រាប់ដល់អង្គភាពសារព័ត៌មាន យើង ថា មានទីតាំងលេងល្បែងស៊ីសង ភ្នាល់ចាក់បាល់ និងហ្គេមបាញ់ត្រី ក្នុងភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល កំពុងបើកដំណើរការលេង ភ្លូកទឹក ភ្លូកដី ចាក់ភ្នាល់រាប់រយដុល្លារ និងសង្ស័យជាកន្លែងប្រើប្រាស់គ្រឿងញៀន មានទាំងក្មេង មានទាំងចាស់ បែរជាសមត្ថកិច្ចក្រុងតាខ្មៅទាំងមូល រក្សាភាពស្ងាត់ស្ងៀមយ៉ាងត្រជាក់ចិត្ត។ បើយោងតាមប្រជាពលរដ្ឋ នៅតំបន់នោះបានអោយដឹងថា តើសង្ឃឹមលើលោកមេប៉ុស្ត៍ស្វាយរលំ នឹងលោកអធិការក្រុងតាខ្មៅស្អីទៀត បើវង់ល្បែងគគ្រឹកគគ្រេងពេញមូលដ្ឋានអស់លោកមិនអើពើបង្ក្រាបផង មានតែស្នើរសុំ ឯកឧត្តម គង់ សោភ័ណអភិបាលខេត្ត និងលោកឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលដើម្បីឪ្យលោកបញ្ចេញកំដាប់ដៃដែកបំបែកល្បែងស៊ីសងខុសច្បាប់ទាំងនេះ ទើបអាចបង្ក្រាបបានមើលទៅ។យោងតាមមាត្រា ៥នៃច្បាប់ស្តីពី ការបង្ក្រាបល្បែងស៊ីសង បានចែងថា ៖ អ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសងអ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង ត្រូវប្រឈមការផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៥ឆ្នាំ។ ពលរដ្ឋលើកឡើងទៀតថា ម្ចាស់ទីតាំងល្បែងខាងលើ នេះ បានរៀបចំសេនារិយោល្អិតល្អន់ណាស់ ដោយមាន ចាំមើលផ្លូវចូល ដើម្បីឃាត់មនុស្សសួរនាំ បើជាអ្នកទៅលេងល្បែងពិតប្រាកដ ទើបឲ្យចូល តែបើជាអ្នកកាសែតគេអោយលុយតិចតួចត្រឡប់ក្រោយវិញ […]
ប្រជាពលរដ្ឋស្នើសុំទៅលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងជាប្រធានគ្រប់គ្រងអាងទន្លេ ជួយពិនិត្យមើលភូមិគ្រឹះ ដែលបានសាងសង់រំលោភ ចូលផ្ទៃទន្លេផង
ភូមិគ្រឹះដ៏ធំស្កឹមស្កៃ និងមានរបងថ្មហ៊ុំព័ទ្ធជុំវិញ ត្រង់ចំនុចភូមិពោធិតូច ឃុំកំពង់លួង ស្រុកពញ្ញាឮ ខេត្តកណ្តាល ដែលច្បាស់ថាជារបស់លោក ហ៊ាង គង់ផេង មានតួនាទីជាប្រធានការិយាល័យនគរូបនីយកម្មសំណង់ និងភូមិបាលនៃស្រុកពញាឮ បានសាងសង់រំលោភចូលផ្ទៃទន្លេយ៉ាងធ្ងន់ធ្ងរ ខណៈអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានមិនហ៊ានសូម្បីតែក្អក។ ពាក់ព័ន្ធទៅនិងករណីសាងសង់ភូមិគ្រឹះ ព័ទ្ធរជាបងថ្ម រំលោភចូលផ្ទៃទន្លេ ពីសំណាក់លោក ហ៊ាង គង់ផេង ខាងសារព័ត៌មានយើងបានទំនាក់ទំនងស្នើទៅលោក ថន សុវណ្ណា អភិបាលស្រុកពញាឮ ដើម្បីដឹកនាំជំនាញចុះពិនិត្យមើល តែលោកអភិបាលស្រុកបែរជាធ្វើព្រងើយកន្តើយ ហាក់បីដូចជាមានការលាក់លៀម។ ប្រជាពលរដ្ឋមានតែស្នើសុំទៅ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគ្រប់ គ្រងអាងទន្លេ សូមលោកចាត់មន្ត្រីជំនាញចុះត្រួត ពិនិត្យមើលចំពោះការសាងសង់សំណង់រំលោភចូលផ្ទៃទន្លេ ពីសំណាក់លោក ហ៊ាង គង់ផេង ផងទាន៕