Related Articles
ប្រជាពលរដ្ឋសុំបើកផ្លូវដោះស្រាយបាន 80% ហើយតាំងពីជំនាន់លោកម៉ៅ ធនិន,ដល់ជំនន់លោកខូយ រីដា សម្រេចបិទតែម្ដង
ប្រជាពលរដ្ឋសុំបើកផ្លូវដោះស្រាយបាន 80% ហើយតាំងពីជំនាន់លោកម៉ៅ ធនិន,ដល់ជំនន់លោកខូយ រីដា សម្រេចបិទតែម្ដង ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅភូមិពាលញែក២សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ កំពុងកើតការខកចិត្ដចំពោះលោក ពៅ ពិសិដ្ឋ អភិបាលរង ខេត្ដពោធិសាត់ ដែលបានសម្រេចចិត្ដឱ្យបិទផ្លូវដែលពលរដ្ឋស្នើសុំបើកនោះទៅវិញ។ ប្រជាពលរដ្ឋកាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៣ បាននាំគ្នាស្នើសុំលោក ខូយ រីដា អភិបាលខេត្ដពោធិ៍សាត់ ឱ្យជួយរកដំណោះ ស្រាយបើកផ្លូវជូនប្រជាពលរដ្ឋដើម្បីងាយស្រួលក្នុងធ្វើដំណើរ។ រសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តតំណាង លោក ខូយ រីដា អភិបាលខេត្ដពោធិ៍សាត់ បានហៅលោក ដួង គឹមស៊ុន ដែលតំណាងប្រជាពលរដ្ឋទាំង១២គ្រួសារ ឱ្យចូលរួមប្រជុំនៅសាលា ខេត្ត ដើម្បីដោះស្រាយបញ្ហាបើក ផ្លូវច្រកដែលនៅសល់ ៤ម៉ែត្រ x ១៥ម៉ែត្រ ដូចមានប្លង់សូរិយោដីខេត្ត។ ប៉ុន្តែពេលទៅដោះស្រាយនោះ បែរជាលទ្ធផលគឺផ្ទុយស្រឡះពីការស្នើសុំ និងក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋទៅវិញ ដោយលោក ពៅ ពិសិដ្ឋ ប្រាប់លោក […]
ពិតដូចជាពាក្យចាស់លោកពោលថា ត្រីងៀតឈ្លៀតពង មាន់ពងនិងស្រូវត្រូវតែចឹកស្រូវមែន! ម្លោះហើយបានជាមានមន្ត្រីជលផលពីររូបកំពង់យកតួរនាទីទៅប្តូរនិងការស៊ីសំណូកប្រព្រឹត្រអំពើពុករលួយទៅលើបទល្មើសនេសាទទៅវិញ។
បុគ្គុលពីរូបនេះដើរបង្កព្យុះភ្លៀងប្រមូលប្រាក់ពីប្រជានេសាទដាក់ឆ្នុក និងអូសលៀសក្នុងឃុំកំពង់ឃ្លាំង ដូច្នោះ ហើយបានជាធនធានជលផលកាន់តែវិនាសហិនហើច។ វគ្គ២ :បានដឹងហើយថា សម្បត្តិធនធានធម្មជាតិ គឺមានដូចជា : ភ្នំ បឹង ទន្លេ សមុទ្រ រ៉ែ ត្បូង រួមជាមួយព្រៃឈើ ។ ក្នុងនោះ គេសង្កេតឃើញ ថា នៅលើពិភពលោក រួមជាមួយ ប្រទេសកម្ពុជាផងដែរ ត្រូវបានរាជរដ្ឋាភិបាល និង ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ លោកបានខិតខំ ណែនាំឲ្យមន្រ្តីថ្នាក់ក្រោម ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ និង គាំពារ ថែរក្សា ។ ក្នុងនោះទៀតសោត គេសង្កេតឃើញថា ថ្នាក់ដឹកនាំ បានបង្កើតជាស្ថាប័ន្តរឺ ក្រសួងរ៉ែនិង ថាមពលបរិស្ថាន រដ្ឋបាលព្រៃឈើ សហគមន៍ផងដែរ គោលបំណង ថែរក្សា សម្បត្តិធម្មជាតិទាំងនេះ។ ហើយថ្នាក់ដឹកនាំ បានដាក់កម្លាំងមន្រ្តីជំនាញ ទាំងនោះ នៅតាមបណ្តា ភូមិ ឃុំ ស្រុក និង ខេត្ត រាជធានី […]
សិស្សនិទ្ទេសAមានជីវភាពក្រីក្រម្នាក់ ទទួលបានម៉ូតូ ១គ្រឿង ជាអំណោយឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួន សុភី ស សុខា
ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង ជាមួយក្រុមការងារ តំណាងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួន សុភី ស សុខា បាននាំយកម៉ូតូ០១គ្រឿងផ្តល់ជូនដល់សិស្សនិទ្ទេសAម្នាក់ដែលមានជីវភាពក្រីក្រ។ លោកប្រធានមន្ទីរបានបញ្ជាក់ថា ម៉ូតូ០១គ្រឿងដែលនាំយកមកពេលនេះ ជាប្រភេទម៉ូតូម៉ាក Honda Wave series ឆ្នាំ2024 ហើយត្រូវបានប្រគល់ជូនយុវសិស្សឈ្មោះ គ្រុឌ សុវណ្ណារ៉ា សិស្សថ្នាក់ទី12A នៃវិទ្យាល័យហ្វារពន្លឺសិល្បៈ ក្នុងខេត្តបាត់ដំបង ដែលបានប្រឡងជាប់បាក់ឌុបដោយទទួលបាននិទ្ទេស A បើទោះបីប្អូនមានជីវភាពក្រីក្រ តែប្អូនមិនបានបោះបង់ការសិក្សានោះឡើយ ហើយខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានលទ្ធផលល្អប្រសើរថែមទៀត។ ជាមួយគ្នានេះ ក្នុងនាមអោយឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួន សុភី ស សុខា លោកក៏បានជូនពរដល់ប្អូនប្រុសអោយទទួលបានជោគជ័យបន្តទៀតសម្រាប់ការសិក្សាមុខជំនាញផ្សេងៗនៅថ្ងៃខាងមុខ៕